Breaking News

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃបានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលមកពី២៥ រាជធានី-ខេត្ត សម្រាប់តម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបជាប់ឆ្នោតថ្មី

ខេត្តកណ្តាល៖  ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល  ​បានបញ្ជាក់ថា វ​គ្គ​ប​ណ្តុះ​ប​ណ្តា​ល​គ្រូ​ប​ង្គោ​ល​វ​គ្គ​​តម្រ​ង់ទិសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ ដែលមានរយៈពេល ០២ថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ វគ្គនេះនឹងផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់លោក លោកស្រីដែលជាគ្រូបង្គោល ដែលអញ្ជើញមកពីរាជធានី ខេត្តទំាង២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងមេរៀនទិដ្ឋភាពទូទៅ, រចនាសម្ព័ន្ធតួនាទី ភារកិច្ច ខ្សែគណនេយ្យភាព និងទំនាក់ទំនងអន្តររដ្ឋបាល, ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់មុខតំណែ, កិច្ចប្រជុំក្រុមប្រឹក្សា, ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល, ការផ្តល់សេវាសាធារណៈ , កិច្ចការរដ្ឋបា​ល, ការគ្រប់គ្រងបុគ្គលិក, និងការគ្រប់គ្រងហិរញ្ញវត្ថុ។

ឯកឧត្តមបានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាគណៈអធិបតីជាមួយនិង ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលមកពី២៥ រាជធានី-ខេត្ត ដើម្បីត្រៀមតម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបជាប់ឆ្នោតថ្មី នៅទូទាំងប្រទេស ដែលវគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅសាលាខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តមអភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ គ្រូបង្គោលដែលជាសិក្ខាកាមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់នូវបទបង្ហាញរបស់វាគ្មិនដែលជាគ្រូឧទ្ទេស ទៅលើខ្លឹមសារ និងប្រធានបទទាំងអស់ដែលមានក្នុងវគ្គនេះ ដោយយកចិត្តទុកដាក់បំផុត ករណីមាន​ចម្ងល់ ឬ ​មិន​ច្បាស់លាស់ លើចំណុចណាមួយ ត្រូវហ៊ានលើកជា​សំណួរ ដើម្បី​កក្រុមការងារជួយសម្របសម្រួល ធ្វើការបកស្រាយ ពន្យល់ និងបំភ្លឺឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត ។ 

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសគឺមានចំនួនជាង ១ម៉ឺននាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបជាប់ឆ្នោតថ្មី និងមិនដែលបានជាប់ឆ្នោតពីមុននោះគឺមានចំនួនជាង ៥ពាន់នាក់ ដូច្នេះវគ្គសិក្សានេះគឺមានសារៈសំខាន់ណាស់សម្រាប់គ្រូបង្គោលយកទៅ តម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមិនទាន់មានបទពិសោធក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាចអនុវត្តតួនាទី និងភារកិ​ច្ច​ក្នុងការ​ឆ្លើ​យ​​​​​​​តបនឹងតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ​ប្រក​​​ប​​ដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពដើម្បី​​ឈាន​ឆ្ពោះ​ទៅ​​​​​​​រួ​មចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា ក្នុងវគ្គសិក្សានេះគឺមានរយៈពេល ២ថ្ងៃ ដោយមានសិក្ខាកាមចូលរួមសិក្សាដើម្បីក្លាយជាគ្រូបង្គោលចំនួន ៩៤នាក់ ស្រី ១៤នាក់ មកពី២៥ រាជធានី-ខេត្ត ទូទាំងប្រទេស ។ សូមជម្រាបបន្ថែមថា ក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងខេត្តកណ្តាលមានចំនួន ៩១៥នាក់ ស្រីចំនួន១៨៨ នាក់ និងមានគ្រូបង្គោលសម្រាប់ចុះតម្រងទិស ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតថ្មីចំនួន ២រូបផងដែរ៕

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *