Breaking News

ឈ្មួញលី អ៊ុំអេង ដើរបង្កជម្លោះជាមួយពលរដ្ខរហូតដល់អាជ្ញាធរ ហើយយំសម្តែងបង្ហាញភ្នែកមហាជន

សៀមរាប៖ អ្នកស្រីសុខ សុភា ម្ចាស់ដីស្របច្បាប់លើក ឡើងថា ជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង ពេលនេះ កំពុងវង្វេងស្មាតី ដើរចង្អុលយកដីប្រជាពលរដ្ឋស្របច្បាប់ពាសវាលពាសកាល ហើយប្តឹងអាជ្ញាធរមូលដ្ឋានពីម្នាក់ទៅម្នាក់ទាំងបំពាន។

  ក្រៅពីដើរចង្អុលយកដីពលរដ្ឋខុសទិសដៅស្ត្រីម្នាក់នេះ ទៅយំសម្តែងដាក់អ្នកសារព័ត៌មាន ដើម្បីបង្ហាញភ្នែកមហាជនថាខ្លួនជាជនរងគ្រោះដែលត្រូវពលរដ្ឋនិងអាជ្ញាធររំលោភយកដីទៅវិញ។

  ចំណែកអ្នកស្រី ផាត់ សុជឿន ជនរងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាត បានហៅ លី អ៊ុំអេងថា ជាជំទាវបណ្ឌិតអវិជ្ជា ពីព្រោះនៅសុខៗជំទាវរូបនេះ មកជេរ ប្រមាថលើរូបអ្នកស្រី ដោយភ្ជាប់ជាមួយនិងពាក្យថា ខ្ញុំផាត់ សុជឿន ដើរទិញរឿងក្តីយកមកក្តាំ។ ជំទាវរូបនេះ បានលើកឡើងថា អ្នកស្រី ផាត់ សុជឿនមកបង្កបញ្ហា នៅក្នុងទឹកដីខេត្តសៀមរាប សូម្បីមន្ត្រីសាលាខេត្តក៍ហ៊ានបង្ក ជម្លោះដែរ។

  អ្នកស្រីផាត់ សុជឿន បន្ថែមថា ខ្ញុំជាពលរដ្ឋម្នាក់ រក ស៊ីត្រឹមត្រូវ ក្រោមដំបូលច្បាប់ មិនមានគោរមងារ ជាជំទាវ ដូចជនអវិជ្ជា(ល្ងង់អត់ចេះអក្សរ)លី អ៊ុំអេង នោះទេ។ ខ្ញុំជាជនរងគ្រោះ បើជំទាវលី អ៊ុំអេង យល់ថា មន្ត្រីសាលា ខេត្តរូបនោះជាជនរងគ្រោះ មិចមិនដើរក្តីរឿងជំនួសគេទៅ។ ស្រ្តី អ៊ុំអេង ត្រឹមតែដើរចង្អុលយកដីពលរដ្ឋមិនបានដូចបំណង ដើរសម្តែងស្រែកទ្រហោយំ ចុះបើត្រូវគេវ៉ៃ ឬគេបើកឡានបំបុកវិញ នោះមិនសម្តែងធ្វើងាប់ហើយទេអី..?។

  អ្នកស្រីផាត់ សុជឿន បានហៅថា ជនអវិជ្ជាលី អ៊ុំអេងរាល់ថ្ងៃនេះ គឺត្រឹមតែយកឈ្មោះជាជំទាវ ដើររំលោភ បំ ពានយកដីពលរដ្ឋទន់ខ្សោយតែប៉ុណ្ណោះ។

   សូមបញ្ជាក់ជូនថា បុគ្គលល្បីល្បាញក្នុងជម្លោះរឿងដីធ្លី លី អ៊ុំអេង ធ្លាប់បានធ្វើអោយពលរដ្ឋនៅខេត្ត សៀមរាប ពិសេសពលរដ្ឋនៃស្រុកបន្ទាយស្រី រាប់សិបនាក់រងគ្រោះដោយការបាត់បង់ដី និងបែកបាក់គ្រួសារព្រោះតែបុគ្គលនេះ ប្តឹងទាំងបំពាន។ តួយ៉ាង ដូចជាពលរដ្ឋ៤៧គ្រួសារ លើផ្ទៃដី១៤៧ហិកតា នៅក្នុងស្រុកបន្ទាយស្រី។ ការរំលោភបំពានយកដីរដ្ខ នៅចំណុចអង្គរឃ្យូងយូ។ ត្រពាំងបុរាណ ឈ្មោះត្រពាំងផ្លុង ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ 

ជាមួយនឹងមហិច្ឆិតា លោភលន់យកដីរដ្ឋ បុគ្គលរូបនេះក៍បានប្តឹងអភិបាលស្រុកបន្ទាយស្រីទៅតុលាការ ដោយចោទថាមិនស្តាប់ការសម្រេចរបស់តុលាការ។ប្តឹងមេឃុំត្បែងដោយចោទថា ឃុបឃិតគ្នាជាប្រពន្ធ័ ព្រោះតែលោកមេឃុំមិន ព្រមចុះហត្ថលេខាលើដីពលរដ្ឋប្រគល់អោយខ្លួន(លី អ៊ុំអេង)។…ហើយថ្មីនេះក៍បានគំរាមប្តឹងអ្នកសារព័ត៌ មានថែមទៀត ព្រោះតែចុះផ្សាយចំ​ ចំណុច រសើបដែលបុគ្គលលី អ៊ុំអេង រំលោភបំពានយកដីរបស់រដ្ឋ។

   ..តែបុគ្គលដែលពោពេញដោយមហិច្ឆិតានេះ ក៍ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងហើយដែរព្រោះតែចេញសែក(cheque)គ្មានទឹកប្រាក់ក្នុងរឿងដីធ្លី។

   យោងការបកស្រាយពីម្ចាស់ដី និងរឿងរ៉ាវ ដែលកើត មាននៅខេត្តសៀមរាប បង្ហាញថា បុគ្គលលី អ៊ុំអេង ពិតជាអ្នកជំនួញរឿង និងរំលោភបំពាន លើវិស័យដីធ្លីយ៉ាងពិតប្រាកដ។ ជុំវិញនិងករណីខាងលើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីជំទាវលី អ៊ុំអេង បានទេនៅរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២២នេះអង្គភាពយើងរងចាំបកស្រាយបំភ្លឺជូនរៀងរាល់ម៉ោងធ្វើការ៕SRN

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *