Breaking News

រដ្ឋបាលខេត្តគ្រោងកែលម្អផ្សារធំបាត់ដំបងក្រោយយុទ្ធនាការកាត់សំយាបផ្ទះតំបន់អភិរក្ស

បាត់ដំបង៖រដ្ឋបាលខេត្តគ្រោងរៀបចំកែលម្អផ្សារធំបាត់ដំបងឡើងវិញទៅតាមទម្រង់ដើម បន្ទាប់ពីយុទ្ធនាការកាត់សំយាបផ្ទះ និងស្លាកផ្សាយពាណិជ្ជកម្មក្នុងតំបន់អភិរក្សបានជិត ១០០%។

កាលពីថ្មីៗកន្លងមកនេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថាជាមួយការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណជា ៨០០ខ្នងផ្ទះយ៉ាងផុលផុសក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតំបន់អភិរក្សក្នុងក្រុងមកដល់ពេលនេះទទួលបានលទ្ធផលចំនួនជាង ៩០%ហើយ ចំពោះមុខនេះទៀតក្រុមការងារកំពុងបន្តយុទ្ធនាការកំណត់យកថ្នាំពណ៌លាបទៅលើអាគារទាំងអស់នោះផងដែរឲ្យមានស្តង់ដាតែមួយ ដូចគ្នាទៅនឹងបណ្តាប្រទេសអភិវឌ្ឍមួយចំនួននៅក្នុងពិភពលោក។

កំណែទម្រង់ដើម្បីសោភ័ណភាពក្រុងបាត់ដំបងដំណាក់កាលដំបូងនេះក៏នឹងត្រូវរៀបចំថែមទៀតចំពោះថែវមុខផ្ទះទុកជាចំហ លើសពីនេះក៏ត្រូវសម្រួលបើកច្រកឌឿងហែមនៅផ្នែកខាងក្រោយអាគារអភិរក្សផងដែរដើម្បីសម្រួលដល់ការចេញចូលប្រើប្រាស់ជាសាធារណ: ពិសេសបង្កលក្ខណ:ដល់រថយន្តពន្លត់អគ្គិភ័យបានល្អប្រសើរ។ ដោយឡែកការកែលម្អដំណាក់កាលបន្ទាប់និងសំខាន់ជាងនេះទៀតគឺចំណតរថយន្តក្នុងក្រុងគ្រប់ប្រភេទ ដងផ្លូវសាធារណ:សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងផ្លូវសម្រាប់ជនពិការទៀតផង។

អភិបាលខេត្តបាត់ដំបង បានបន្តលើកឡើងទៀតថា÷ ក្រោយផែនការរៀបចំខាងលើអាជ្ញាធរខេត្តក៏គ្រោងរៀបចំផ្សារធំបាត់ដំបង ហៅផ្សារណាត់ ផងដែរជាទីប្រមូលផ្តុំមនុស្ស ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចេញចូលដើរលេងកម្សាន្ត ឬទិញទំនិញ វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ចំពោះតួផ្សារទាំងមូលកំណត់ឲ្យលាបថ្នាំពណ៌ទៅតាមទម្រង់ជំនាន់ដើម ហើយបើកផ្លូវច្រកកណ្តាលឲ្យភ្លៀវឆ្លងកាត់ទៅមកឡើងវិញផងដែរ៕SRN

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *