ស្ទឹងត្រែង៖ បុរសម្នាក់ឈ្មោះ ឈ្មោះ ជា វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មាន ទីលំនៅបច្ចុប្បន្ន ភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អះអាងថាជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹងប្តឹង សុំអន្តរាគមន៍ពីសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ ឲ្យជួយរកយុត្តិធម៌ បន្ទាប់ពី លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និង និងលោក ភុយ ខៃ ប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង ថាបាន ប្រើប្រាស់អំណាច តួនាទីសម្លុតគំរាមកំហែងនិងឃុំឃាំងលោក ដោយគ្មានដីការតុលាការ ។
យោងតាមពាក្យបណ្តឹងគោរពជូនទៅសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ បានខ្លឹមសារថា កាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០២២ ខ្ញុំបានយកលិខិតផាកពិន័យចេញពីមន្ទីររ៉ែ និងថាមពល អំពីរឿងអ្នករុករកថ្មម៉ាប ដើម្បីយកទៅ ឱ្យមន្ត្រីកងរាជអាវុធហត្ថត្រួតពិនិត្យ ដោយខ្ញុំបាទបានទៅដោយផ្ទាល់ដល់ទីតាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង។
ខ្លឹមសារពាក្យបណ្ដឹងបន្តថា នៅទីនោះមានវត្តមានលោក អៀង វ៉ាន់ឌី និងលោក ភុយ ខៃ និងមានកូនចៅជាប៉េអឹមផង បាន សម្លុតគំរាមកំហែង និងបង្ខំឱ្យខ្ញុំឆ្លើយតាមរបាយការណ៍ដែលពួកគាត់ បានរៀបចំរួច ជាស្រេច ក្នុងចេតនាទម្លាក់ កំហុសមកលើរូបខ្ញុំ រួចបន្តឃុំខ្លួននៅទីបញ្ជាការដ្ឋានអាវុធហត្ថរយះពេល១ថ្ងៃ ១យប់។ លុះព្រឹកឡើង បញ្ជូនខ្ញុំទៅ តុលាការ ខេត្តស្ទឹងត្រែងដោយវាយខ្នោះដៃ។ ពេលទៅដល់តុលាការ, តុលាការបានដោះលែងឱ្យត្រឡប់មកវិញ ក្រោយពីសាកសួរចម្លើយរួចរាល់និងថាខ្ញុំគ្មានទោសកំហុសអ្វីទេ។
លិខិតដដែលបញ្ជាក់ថា ខណៈចាប់ខ្លួនខ្ញុំនោះគឺខាងប៉េអឹមបានរឹបអូសយកម៉ូតូ១គ្រឿង,ទូរស័ព្ទ១ គ្រឿង និងប្រាក់ចំនួន ១០០០០០៛ (ដប់ម៉ឺនរៀល) និងបាននាំខ្លួន ខ្ញុំទៅថតរូបភ្ជាប់ជាមួយគ្រឿងចក្ររុករកថ្មម៉ាប ថែម ទាំងបង្ខំឱ្យឆ្លើយពាក់ព័ន្ធនឹងបទល្មើសនេះ រួចឱ្យផ្តិតមេដៃ។ ករណីនេះខ្ញុំបាទមិនបានដឹងទាល់តែសោះ ថា អ្នកណាជាអ្នកប្រព្រឹត្ត និងនៅទីកន្លែងណាក៏មិនដឹងដែរ ពោលគឺ គ្រាន់តែជាអ្នកនាំសារ ដោយខាងមន្ទីរ៉ែ និង ថាមពល ផ្ញើក្រដាសផាកពិន័យតាមរយៈខ្ញុំ មកឱ្យប៉េអឹមពិនិត្យមើលតែប៉ុណ្ណោះ ។
ក្រោយពីទទួលបានលិខិតសុំអន្តរាគមន៏(ប្តឹង) កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ថ្មីៗកន្លងទៅ អនុប្រធាន ទី២ ព្រឹទ្ធសភាលោកទេព ងន បាន ធ្វើលិខិតទៅកាន់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកង យោធពលខេមរភូមិន្ទ តាមរយះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ករណីសំណើសុំជួយអន្តរា គមន៍រកយុត្តិធម៌ ក្នុងករណីលោក អៀង វ៉ាន់ឌី មេបញ្ជា ការកងរាជអាវុធហត្ថ និង និងលោក ភុយ ខៃ ប្រធាន មន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រើប្រាស់អំណាច តួនាទីសម្លុតគំរាម កំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីការតុលាការ ។
លិខិតរបស់លោកទេពងនបន្តថា អាស្រ័យហេតុនេះ ខ្ញុំសូមបញ្ជូនពាក្យសុំអន្តរាគមន៍ខាងលើ និងឯកសារ ពាក់ ព័ន្ធជូននាយឧត្តមសេនីយ៍ ដើម្បីពិនិត្យ និងដោះស្រាយ តាមការគួរ ។ សូមនាយឧត្តមសេនីយ៍ មេត្តាផ្តល់លទ្ធផ ល នៃការដោះ ស្រាយករណីនេះមកជូន សម្តេចប្រធានព្រឹទ្ធសភា ជ្រាបដ៏ខ្ពង់ខ្ពស់ ។
តាមរយះប្រព័ន្ធអេឡិចត្រូនិច ( Telegram ) ជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសមានប្រសាសន៍ថាពិតជាមានពាក្យបណ្ដឹងសុំអន្តរាគមន៍យ៉ាងដូចនេះមែន ប៉ុន្តែបើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តគឺកងរាជ អាវុធហត្ថគ្រាន់តែជាអ្នកសហការជាមួយកម្លាំងតុលាការតែប៉ុណ្ណោះ។ លោកបន្ថែមថា រង់ចាំមើលរបាយការណ៍លម្អិតពីថ្នាក់ខេត្តនិងបទបញ្ជារបស់លោកនាយឧត្តម សេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសសិន៕SRN