ភ្នំពេញ៖ ពិតជាខ្លាំងមែនជាងជួសជុលរថយន្ត២នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីចេញពីផេកសុីស្រវឹងបើករថយន្តទៅបុកម៉ូតូអូសទៅមុខជាច្រើនម៉ែត្របណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់រួចបន្តល្បឿនបើករត់។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះដែរបង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចភ្លើងស្តុបវត្តនាគវ័ន្តស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញបុរសរងគ្រោះម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លិកពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កំពង់ចាម1AB-9639ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធម្យមខណះពេលជិះមកដល់ចំណុចកើតហេតុនៅនិងភ្លើងស្តុបវត្តនាគវ័ន្តស្រាប់តែគេឃើញរថយន្តបង្កម៉ាកlexusRX400hពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-6184 បេីកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀតក្នុងស្ថានភាពស្រវឹងស្រាទោទន់ធ្វើដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងទិសដៅបញ្រ្ចាស់គ្នាពីលិចមកកើតក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតបត់ឆ្វេងក៏ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងបណ្តាលអោយដួលជាប់ក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្របណ្តាលអោយបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ចំណែកឯរថយន្តបង្កព្យាយាមបើករត់ទៅមុខមិនព្រមឈុបដោះស្រាយគាប់ជួនកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកដើរល្បាតតាមភូមិសាស្រ្តក៏ប្រទះឃើញរថយន្តបង្ករួចជិះប្រដេញតាមពីក្រោយរហូតមកដល់ចំណុចផ្ទះសំណាក់ស្រែលាភទើបឃាត់បាន បន្ទាប់ពីឃាត់បាន ស្រាប់តែបុរស២នាក់បើករថយន្តបង្កចុះមកប្រើប្រាស់ហឹង្សាលើសមត្ថកិច្ចបណ្តាលអោយមានរបួសស្នាម ទើបសមត្ថកិច្ចចាប់វាយខ្មោះបុរសបើករថយន្តបង្កទាំង២នាក់តែម្តងទៅ។
បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យរួចឃាត់ខ្លួនបុរស២នាក់បើករថយន្យបង្កនិងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដំណោះស្រាយនៅពីក្រោយ៕