Breaking News

អភិបាលក្រុងបាត់ដំបងដឹកនាំក្រុមការងារជំនាញចុះកាត់តម្រឹមមែកឈើនៅតាមដងផ្លូវដើម្បីលើកកម្ពស់សោភ័ណភាព និងសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ

(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានដឹកនាំក្រុមការងារជំនាញចុះកាត់តម្រឹមមែកឈើនៅតាមដងផ្លូវនានាក្នុងក្រុងបាត់ដំបងដើម្បីលើកកម្ពស់សោភ័ណភាព និងសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានអោយដឹងថា !ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោកបានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញ ដោយបានណែនាំអោយក្រុមជំនាញពាក់ព័ន្ធទាំងអស់រៀបចំកាត់មែកគគីរ និងមែកឈើផ្សេងៗដែលមានងាប់ ឬក៏ស្អុយ ឬក៏មេឃណាដែលអាចគ្របមកលើដងផ្លូវ ។

ការអនុវត្តកាត់តម្រឹមមែកឈើតាមដងផ្លូវក្នុងក្រុងបាត់ដំបងនេះ ក្នុងគោលបំណងដើម្បីកែលំអសោភ័ណភាពក្រុងផង និងផ្តល់សុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនានាផង ដែលលោកធ្វើយ៉ាងនេះខ្លាចក្រែងមានខ្យល់ មានភ្លៀង នៅពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ មែកគគីរនិងបាក់សង្កត់ ព្រោះកន្លងមកយើងមានជាឧទាហរណ៍មួយហើយ ដែលស្មៀននៅឃុំព្រះផុស នៃស្រុកគាស់ក្រឡ លោកបានមកធ្វើកិច្ចការនៅក្រុងបាត់ដំបង ក៏មានមែកគគីរដែលខ្យល់វៃបាក់ធ្លាក់សង្កត់បាក់ចង្កេះ ដោយឃើញដូច្នេះ ឯកឧត្តម លោកមានការព្រួយបារម្ភខ្លាចក្រែងមានមែកឈើ ឬក៏មែកស្អុយ ឬក៏មែកស្រស់ក៏ដោយ ប៉ុន្តែបើអាចមានខ្យល់កន្ត្រាក់ ខ្យល់កួចមកវាអាចនឹងបាក់មកលើបងប្អូនប្រជាពលរដ្ឋ។

លើសពីនេះទៅទៀតនៅក្នុងកិច្ចប្រជុំ ឯកឧត្តមក៏បានណែនាំឱ្យមន្ទីរជំនាញពាក់ព័ន្ធនានា ត្រូវសិក្សាអោយបានច្បាស់លាស់ទៅលើប្រភេទរុក្ខជាតិ ដែលត្រូវដាំលំអបន្ថែមតាមដងផ្លូវក្នុងក្រុង ក៏ដូចជាផ្លូវទៅកាន់រមណីដ្ឋានទេសចរណ៍នានា ហើយត្រូវថែទាំ និងកាត់តម្រឹមជាប្រចាំដើម្បីលើកម្ពស់សោភ័ណភាពឱ្យមានភាពទាក់ទាញ និងស្រស់ស្អាតផងដែរ ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *