Breaking News

យុវជនម្នាក់ជិះម៉ូតូបញ្រ្ចាសទិសបុកស្ត្រីម្នាក់ដែលកំពុងតែជិះម៉ូតូឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ខណ:យុវជនម្នាក់ជិះម៉ូតូបញ្រ្ចាសទិសទៅបុកស្ត្រីម្នាក់ទៀតដែលកំពុងជិះម៉ូតូឆ្លងផ្លូវបម្រុងទៅទិញម្ហូប។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅផ្លូវលេខ៣៣៦ កែងនិងផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៍សពាក់ផ្លាកលេខភ្នំពេញ1IN-4139 ចេញពីផ្ទះរបស់គាត់ក្បែនិងកន្លែងកើតហេតុតែម្តងបម្រុងនិងចេញទៅទិញម្ហូបបានជិះឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះក៏មានយុវជនម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគីលេតពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ1BX-4802

ជិះបញ្ច្រាសទិសក្នុងល្បឿនលឿនពីលិចទៅកើតបានបាំងរថយន្តមួយគ្រឿងទៀតដែលនៅខាងមុខជ្រុលទៅបុកស្ត្រីដែលកំពុងជិះម៉ូតូឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនតាមម៉ូតូរបស់ក្រុមគ្រួសាររបស់គាត់ទៅពេទ្យរៀងៗខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងសហការណ៍ជាមួយកម្លាំងជំនាញនរគបាលខណ្ទទួលគោកចុះមកធ្វើការវាស់វែងនៅទីតាំងកើតហេតុខាងលើនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

Check Also

សារលិខិតជូនពររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

Leave a Reply

Your email address will not be published. Required fields are marked *