Breaking News

អាជីវករនៅផ្សារតាខ្មៅចំនួន២២តូប ដែលរងគ្រោះដោយអគ្គិភ័យកន្លងទៅត្រូវបានអាជ្ញាធរ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូន

កណ្តាល៖ រសៀលថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកអធិការនគរបាលក្រុងតាខ្មៅ និងមន្រ្តីពាក់ព័ន្ធ អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូន ពូមីង ជាអាជីវករនៅផ្សារតាខ្មៅចំនួន២២តូប ដែលរងគ្រោះដោយអគ្គិភ័យ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ស្ថិតនៅបរិវេណបណ្តោយមាត់ស្ទឹងព្រែកត្នោត មុខផ្សារតាខ្មៅចាស់។ 

ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត សូមចូលរួមសោកស្តាយ ចំពោះឧបទ្ទវហេតុដែលកើតឡើងចំពោះបងប្អូនអាជីវករទាំងអស់គ្នា ដោយបណ្តាលឱ្យបងប្អូនទទួលរងគ្រោះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។ 

អំណោយដែលបានជូនដល់បងប្អូនអាជីវករទាំង២២តូប គឺក្នុង០១តូប ទទួលបានអង្ករ ២៥គ.ក មី០២កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ម៉ាស០១ប្រអប់ ជែល០១ដប និងថវិកា ៤០០,០០០រៀល(បួនរយពាន់រៀល)៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *