Breaking News

បុណ្យឆ្លងកុដិនិងពុទ្ធាភិសេកព្រះពុទ្ធរូបនៅកុដិលេខ១២ វត្តនាគវ័ន

(ភ្នំពេញ)៖ កាលពីថ្ងៃសៅរ៍១កើតខែភក្របទឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី 27 ខែសីហាឆ្នាំ ២០២២ មានពិធីបុណ្យឆ្លងកុដិ និងពុទ្ធាភិសេកព្រះ ពុទ្ធរូបនៅវត្តនាគវ័ន្តកុដិលេខ 12 សង្កាត់បឹងកក់ទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញដែលមានការចូលរួមពីព្រះគ្រូវិជ្ជារតនញាណ ស៊ិន វណ្ណា មេកុដិលេខ១២រួមជាមួយសមាជិកកុដិនិងព្រះគូពោធិរតនៈញាណ ហែម ហ៊ី ព្រះគ្រូសូត្រវត្តពោវ័ននិងជានាយកប្រតិបត្តិវិទ្យុពន្លឺពុទ្ធចក្រ…និងពុទ្ធបរិស័ទជិតឆ្ងាយដែលបានមូលមតិគ្នាធ្វើពិធីឆ្លងសមិទ្ធផលទាំងនេះនៅក្នុងវត្តនាគវ័ន។

កុដិនិងព្រះពុទ្ធរូបដែរ បានដាក់សម្ភោធនៅថ្ងៃនេះគឺកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូវិជ្ជារតនៈញានណស៊ិន វណ្ណាក៏ដូចជាសមាជិកកុដិនិងព្រះគ្រូពោធិរតនញាណហែមហ៊ី ព្រះគ្រូសូត្រវត្តពោធិវ័ននិងប្រជាពុទ្ធបរិស័ទដែលបានចូលរួមចំណែកជាមួយព្រះ សង្ឃនៅវត្តនាគវ័នដើម្បីបានជាសមិទ្ធផលនេះឡើង។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលបានកើតឡើងនៅ ក្នុងវត្តនាគវ័ន្តដែលបានចេញពីការខិតខំរបស់ប្រជាពុទ្ធ បរិស័ទនិងព្រះសង្ឃនៅគ្រប់ទីកន្លែងដែលមានការជឿ ជាក់លើព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា ពិធីបុណ្យនេះបានប្រារព្ធឡើងនៅរសៀលថ្ងៃសៅរ៍ដោយមានការជួបជុំពុទ្ធបរិស័ទធ្វើបទនមស្ការសមាទានសីលនិងជាពិសេសមានសម្ដែងព្រះធម៌ ទេសនាគ្រែបីដោយ១-ព្រះធម្មាលង្ការោ មុនី ចាន់ សុជន ព្រះគ្រូចៅអធិការវត្តខ្ចាស់កណ្ដាល(ខេត្តបន្ទាយមាន ជ័យ),២.ព្រះពោធិនាគមុនី ឆន ម៉ៅមេត្តា មេត្តារក្ខិតោ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះចៅអធិការវត្តពពែក្រោមនិង៣,ព្រះគ្រូពោធិរតនញាណ ហែម ហ៊ី ព្រះគ្រូសូត្រវត្តនាគវ័ន។

នៅព្រឹកថ្ងៃអាទិត្យទី 28 ខែសីហាឆ្នាំ 2022 មានពិធីប្រគេនយាគូរដល់ព្រះសង្ឃនិងពិធីកាត់ខ្សែបូរដោយឯកឧត្តមឧត្តមសេនីយ៍ឯកព្រហ្ម មរណៈនិងលោកជំទាវ ភោគសោភ័ណ្ឌ។ បន្ទាប់មកក៏មានពិធីវេភត្តាហារប្រគេនចង្ហាន់ដល់ព្រះសង្ឃចំនួន 100 អង្គដាឆ្លងជាកិច្ចបង្ហើយកម្មវិធីបុណ្យ ។ 

នេះជាសមិទ្ធផលថ្មីមួយទៀតនៃផ្នែកពុទ្ធចក្រដែលកើតឡើងពីការខិតខំរបស់ប្រជាពលរដ្ឋដែលមានការជឿជាក់លើការដឹកនាំរបស់ព្រះតេជគុណ ស៊ិន វណ្ណាមេកុដិលេខ១២នៃវត្តនាគវ័ន្តនិងព្រះតេជគុណហែម ហ៊ី ព្រះគ្រូសូត្រវត្តពោធិ៍វ័ន..ធ្វើឲ្យពុទ្ធបរិស័ទមានភាពជឿជាក់លើការដឹកនាំទើបបានសមិទ្ធផលជាកុដិនិងព្រះពុទ្ធរូបបានលេចចេញជារូបរាងនៅពេលនេះ។ ទាំងនេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពទើបព្រះសង្ឃនិងពុទ្ធបរិស័ទមានឱកាសបានកសាងនូវសមិទ្ធផលផ្នែកពុទ្ធចក្រនៅពេលនេះ៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *