Breaking News

លោកឧត្តមសេ​នីយ៍ទោ ឈឿន សុចិត្ត បើកកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ

កណ្តាល៖ លោកឧត្តមសេ​នីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាលនិងលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ នៅរសៀលថ្ងៃសុក្រទី០២ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំរៀបចំកិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកឧត្តមសេ​នីយ៍ទោ ឈឿន សុចិត្ត បានផ្ដោតសំខាន់លើការធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ទប់ស្កាត់ផលប៉ះពាល់សុខភាព​និងបរិស្ថាន ទប់ស្កាត់ការយកចំណីផ្លូវធ្វើអាជីវកម្ម​ លក់ដូរអាណាធិបតេយ្យនិង ទប់ស្កាត់បញ្ហាកកស្ទះចរាចរណ៍។​

ជាមួយគ្នានោះ លោកឧត្តមសេ​នីយ៍ទោស្នងការក៏បានកំណត់យុទ្ធសាស្ត្រនិងគោលដៅអាទិភាព កន្លែងដែលមានបញ្ហាប្រឈមនឹងត្រូវដោះស្រាយ។​

គួរជម្រាបជូនថា ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួម​មានពី លោកស្នងការរងពាក់ព័ន្ធ, លោកនាយការិយាល័យពាក់ព័ន្ធ, លោកអធិការ អធិការរងនគរបាលក្រុងតាខ្មៅ, លោកអភិបាលរងក្រុងតាខ្មៅ និង លោក-លោកស្រីប្រធានការិយាល័យចំណុះ, លោកមេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុងតាខ្មៅ, លោក-លោកស្រីចៅសង្កាត់ទាំង១០​ចចំណុះក្រុងតាខ្មៅនិងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង១០ សរុបចំនួ​ន៥២នាក់/ស្រី២៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *