Breaking News

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យតំបន់អាស៊ានធ្វើជាតំបន់គំរូនៃសន្តិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ជំរុញទៅដល់ប្រទេសនៅក្នុងតំបន់អាស៊ានត្រូវធ្វើខ្លួនជាគំរូនឹងត្រូវរួមគ្នាធានានៅសុខសន្តិភាពស្ថេរភាពនៅក្នុងតំបន់។

ថ្លែងក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានព្រឹកថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងពេលដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លា អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

បន្ថែមលើនេះ សម្ដេចប្រធានអាស៊ាន ក៏ជំរុញដល់អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្ដាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន និងយកច្បាប់ជាគោល។

ការលើកឡើងរបស់សម្ដេចបែបនេះ ដោយបានលើកយកពីផលប៉ះពាល់នៃសេដ្ឋកិច្ច និងទំនាក់ទំនងពិភពលោកដែលមានភាពងាយស្រួលក្នុងការបែកខ្ញែកដោយសារតែសង្គ្រាម រុស្ស៉ី-អ៊ុយក្រែន ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ដែលបញ្ហាទាំងនេះនឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់និងសកល៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *