Breaking News

លោក ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ « កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត »

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈពេលខ្លី។

ខ្លឹមសារដើមដកស្រង់ចេញពីផេក Hun Manet – C.O.Army បានបញ្ជាក់ថា ឱកាសក្នុងការទទួលបានសៀវភៅត្រឡប់មកវិញហើយ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈ។ សូមអរគុណបងប្អូនទាំងអស់ចំពោះការរង់ចាំនិងការបន្តការចុះឈ្មោះ ជាបន្តបន្ទាប់ ដែលពិតជាបានបង្ហាញឲ្យឃើញសន្ទុះនៃការតម្រូវការសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។

សូមបងប្អូនដែលបានផ្ញើសារចូលប្រអប់សារក្នុង Page: Hun Manet – C.O.Army  ឬបានចុះឈ្មោះផ្ទាល់នៅទីតាំង អាចមកទទួលសៀវភៅបានចាប់ពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ពីម៉ោង៩ព្រឹក ដល់៥ល្ងាច៖

* ចំពោះអ្នកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមមកទទួលសៀវភៅដោយផ្ទាល់ពីទីតាំងបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

* ចំពោះអ្នកនៅតាមបណ្តាខេត្ត ក្រុមការងារនឹងរៀបចំផ្ញើជូន តាមរយៈជនបង្គោលតាមបណ្តាខេត្ត ដោយនឹងធ្វើការទំនាក់ទំនងទៅអ្នកស្នើសុំដើម្បីអញ្ជើញមកទទួលសៀវភៅ

* ចំពោះក្រុម ឬអង្គភាពដែលបានស្នើសុំ ក្រុមការងារនឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ ដើម្បីអញ្ជើញមកទទួលសៀវភៅ។

បញ្ជាក់៖ ចំពោះបងប្អូនដែលបានផ្ញើសារចូលក្នុងប្រអប់សារហើយ មិនទាន់ទទួលបានលេខកូដ គឺអាចមកទទួលដោយផ្ទាល់នៅទីតាំង ដោយគ្រាន់តែបង្ហាញប្រអប់សារដែលបានផ្ញើចូល ដោយក្រុមការងារនឹងរៀបចំ ផ្តល់ជូនភ្លាមៗនៅទីតាំងតែម្តង។

ចំពោះបងប្អូនដែលមានកន្ទុយប័ណ្ណ តាមរយៈការចុះឈ្មោះរួចរាល់ គឺគ្រាន់តែកាន់កន្ទុយប័ណ្ណមកជួបក្រុមការងារ គឺអាចទទួលបានសៀវភៅភ្លាមៗ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារផ្តល់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» បានជូនដំណឹងពីការផ្អាកផ្តល់ជូនសៀវភៅ មួយរយៈពេលខ្លី ដោយសារតែសន្ទុះនៃការគាំទ្រសៀវភៅនេះ មានការកើនឡើងខ្លាំង ដែលធ្វើឲ្យការបោះពុម្ភមិនទាន់៕

Check Also

រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ សារព័ត៌មាន The Cambodia Daily ចុះផ្សាយមួលបង្កាច់និងគ្មានក្រមសីលធម៌វិជ្ជាជីវៈ

Leave a Reply

Your email address will not be published. Required fields are marked *