Breaking News

ភ្ញៀវបរទេសជាច្រើននាក់រត់ចែកជើងគ្នាខណ:អគ្គីភ័យបានឆាបឆេះខុនដូរមួយកន្លែងនៅខណ្ឌចំការមន

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះអគារខុនដូរ​ មួយកន្លែង​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ៣និង៤០នាទីរសៀល ថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ៣​ តាមបណ្តោយមហាវិថីព្រះនរោត្តម​ ក្រុម៣៥​ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ​ សមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈអស់បន្តិចបន្តួច​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។ 

ក្នុងហេតុការអគ្គីភ័យខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ១គ្រឿង ពុំបានប្រេីប្រាស់ទឹក,​ រថយន្តជំនួយមកពីក្រុមហ៊ុន​ OCIC ទីក្រុងកោះពេជ្រ ចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ៨ម៉ែត្រគូប ហើយអគ្គីភ័យនេះបានរលត់ជាស្ថាពរទៅវិញទាំងស្រុងនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃខែឆ្នាំដដែល៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *