Breaking News

បន្លំចូលលួចទ្រព្យសម្បត្តិអ្នកជិតខាងជាច្រើនដងអស់ល័ក្ខម្ចាស់មកទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ​៖ស្ត្រីជនសង្ស័យម្នាក់បន្លំចូលលួចព្រទ្យសម្បត្តិអ្នកជិតខាងផ្ទះជាប់គ្នាជាច្រេីនលេីកច្រេីនសារចុងក្រោយអស់ល័ក្ខម្ចាស់មកទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹក​ ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅក្នុងបុរីសែនមនោរម្យ​ ភូមិគន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។ 

ស្ត្រីសង្ស័យឈ្មោះ ហៅម៉ែមីហួយ អាយុប្រហែលជាង៤០ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុ។ចំណែកម្ចាស់ផ្ទះខាងលើឈ្មោះកង បាវ ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុនោះដែរ។

បើតាមស្រ្តីជាប្រពន្ធម្ចាស់ផ្ទះមានឈ្មោះ ឡុង ពៅ អាយុ៥៥ឆ្នាំមានមុខរបរនៅផ្ទះ

បាននិយាយថា កន្លងមកគាត់ធ្លាប់បាត់គ្រឿងអលង្ការមាស៣តម្លឹង៥ជី និងលុយ៥៦០០ដុល្លារ ចំណែកកូនគាត់អស់គ្រឿងអលង្ការប្លាទីន២តម្លឹង,និងកូនប្រសារអស់គ្រឿងអលង្ការមាសរួមមានខ្សែក ខ្សែដៃ ចិញ្ចៀន១តម្លឹង៦ជី និងកងដៃ១កងទៀត ប៉ុន្តែពុំដែលរកមុខចោរឃើញឡើយ។លុះដល់ព្រឹកថ្ងៃកើតហេតុខណៈដែលគាត់បោកខោអាវរួចរាល់ហើយបានយកខោអាវទៅហាលហើយចំហរទ្វារផ្ទះខាងក្រោយអត់បានបិទ ស្រាប់តែជនសង្ស័យខាងលើចូលទៅដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់អត់មិនបានដឹងទេ លុះហាលរួចគាត់បានទៅយកកន្សែងនៅក្នុងបន្ទប់ដេកស្រាប់តែឃើញទ្វារក្រោយបិទហើយជាប់គន្លឹះពីខាងក្នុង លុះអឺតមើលតាមប្រហោងស្រាប់តែឃើញជនសង្ស័យកំពុងនៅរើរកាយនៅក្នុងនោះ។ភ្លាមៗនោះគាត់ក៏បានខ្ទប់ទ្វារពីខាងក្រៅជាប់រួចបង្កអោយមានការភ្ញាក់ផ្អើលរត់ទៅប្ដឹងនគរបាលអោយចុះមកឃាត់ខ្លួនជនសង្ស័យដើម្បីនាំខ្លួនសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *