Breaking News

លោកស្នងការខេត្តកណ្តាល នាំយកទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា

កណ្តាល៖កាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង លោកស្រី រ៉េត ផល្លីដា ត្រូវជាភរិយា រួមទាំងក្រុមគ្រួសារ ដោយមានការចូលរួមពីកងម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននាំយកទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ។


ទេយ្យទានទាំងនេះ រួមមាន ៖
-អង្ករ១តោន
-ទឹកបរិសុទ្ធ៥០កេស
-ទឹកផ្លែឈើ៥០កេស
-មី២កេសធំ
-ត្រីខ១កេសធំ
សរុបបច្ច័យ១៨លានរៀល និង ៤៦០ដុល្លារ ៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *