Breaking News

ប្រជាពលរដ្ឋនេសាទបានអណ្ដើកហ្លួងប្រគល់ជូនអាជ្ញាធរយកទៅលែងនៅតំបន់អភិរក្ស

ខេត្តព្រះសីហនុ៖ អណ្ដើកហ្លួងជាប្រភេទអណ្ដើកដែលកម្រចិត្តផុតពូជនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នអណ្ដើកហ្លួងមានតែនៅក្នុងតំបន់ខ្លះនៅស្រុកស្រែអំបិលគឺខេត្ត កោះកុងនិងស្រុកកំពង់សិលាខេត្តព្រះសីហនុ។ អាជ្ញាធរដូចជាបានយកចិត្តទុកដាក់ចំពោះបញ្ហានេះដែរប៉ុន្តែបញ្ហាជម្រករបស់សត្វអណ្ដើកហ្លួងហាក់ដូចជាកាន់តែបាត់បង់។

នៅឯស្រុកកំពង់សិលាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ពេលរសៀលប្រជាពលរដ្ឋឈ្មោះពេជ្រ សាវី ភេទប្រុស អាយុ៤៣ឆ្នាំ   រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ បានប្រទះឃើញអណ្ដើកហ្លួង១ក្បាល ទំងន់១១,៥គីឡូ ក្រាមដែលជាប់បង្កៃរបស់គាត់ហើយក៏រាយការណ៍មកប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរបាក់រទេះ និងនាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់សីលា ហើយក៏បានរាយការណ៍បន្តមកលោក ឆាយ សុគន្ធដា អភិបាល​ស្រុក​។ 

 បន្ទាប់មកលោកអភិបាលស្រុកកំពុងសិលា ក៏ចុះ ទៅ ដល់ទីតាំងផ្ទាល់ភ្លាមៗហើយបានជួបសំណេះ សំណាល ជាមួយប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា ការពារ អភិរក្សសត្វកម្រមួយនេះ។ លោកឆាយ សុគន្ធដា អភិបាលស្រុកបានឧបត្ថម្ភជូនប្រាក់២០​មុឺនរៀល ដល់ប្រជាពលរដ្ឋ ឈ្មោះពេជ្រ សាវី ដើម្បីជាគំរូ​ដល់ប្រជាពលរដ្ឋដទៃទៀតសូមកុំសម្លាប់សត្វអណ្ដើកហ្លួងប្រភេទនេះពីព្រោះវាជាសត្វកម្រ។

 បន្ទាប់មកលោក​អភិបាលស្រុក ក៏បាននាំយកអណ្ដើកនេះ មកលែងក្នុងព្រែកក្អោង​ ស្ថិតនៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលជាកន្លែងជម្រករបស់សត្វអណ្ដើតហ្លួងនេះ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *