Breaking News

រដ្ឋបាលស្រុកស្ទោងបានចូលរួមកាន់បិណ្ឌវេនទី៩នៅវត្តឃ្លាំខ្មូត

កំពង់ធំ៖ នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលស្រុកស្ទោង បានប្រារព្ធពិធី កាន់បិណ្ឌរាប់បាត្របិណ្ឌទីប្រាំបួន នៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង  ខេត្តកំពង់ធំ   ដឹកនាំដោយលោក សាយ   គឹមឡម អភិបាលស្រុក  និងលោក សោម  វណ្ណថន ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងមានការអញ្ជើញចូលរួម របស់ លោក លោកស្រី អភិបាលរង មន្ត្រីរាជការគ្រប់ការិយាល័យជុំវិញស្រុកនិងអង្គភាពចំណុះសាលាស្រុក លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ព្រមទាំងរដ្ឋបាលឃុំប្រឡាយ។

     ក្នុងឱកាសនេះដែរ លោក សាយ គឹមឡមអភិបាលស្រុកស្ទោង បានឲ្យដឹងថាពិធីកាន់បិណ្ឌរាប់បាត្រវេនទីប្រាំបួននៅពេលនេះគឺជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាការធ្វើបុណ្យសន្សំកុសលជូនដល់បុព្វការីជន និងញាតការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ និងជូនដល់បុព្វបុរសដែលបានពលី សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។ 

       ជាមួយនេះផងដែរលោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សា និងសហការីបានជូនបច្ច័យមួយចំនួនដល់លោកតា លោកយាយ ឧបាសក ឧបាសិកា ចំណុះជើងវត្តដែរអញ្ចើញចូលរួមក្នុងពិធីវេនកាន់បិណ្ឌនេះចំនួន៧០នាក់។

     គួរបញ្ជាក់ផងដែរថា សម្ភារនិងទេយ្យទានដែលប្រគេនព្រះសង្ឃនៅពិធីនេះមានមួយចំនួនដូចជាអង្ករ២០០គក មី៥កេះ ទឹកសុទ្ធ 5កេះ  ទឹកក្រូច៥កេះទឹកត្រី៤ យួរ ទឹកស៊ីអ៊ីវ ៤ និងបច្ច័យមួយចំនួន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *