Breaking News

រដ្ឋបាលស្រុកអង្គស្នួល បានចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តអង្គពពាយមានជ័យ

កណ្តាល៖ នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលស្រុកអង្គស្នួល បានប្រារព្ធពិធីកាន់បិណ្ឌរាប់បាត្របិណ្ឌទីប្រាំបួន នៅវត្តអង្គពពាយមានជ័យ ស្ថិតនៅក្នុង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដឹកនាំដោយលោក លោក ខុន សេរីរដ្ឋា អភិបាលស្រុក និងលោក សាមុត ធឿន ប្រធានក្រុមប្រឹក្សាស្រុកអង្គស្នួល និងមានការអញ្ជើញចូលរួម របស់ លោក លោកស្រី អភិបាលរង មន្ត្រីរាជការគ្រប់ការិយាល័យជុំវិញស្រុក និងអង្គភាពចំណុះសាលាស្រុក លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ព្រមទាំងរដ្ឋបាលឃុំក្រាំងម្កាក់ ។

ក្នុងឱកាសនេះដែរ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានឲ្យដឹងថា ពិធីកាន់បិណ្ឌរាប់បាត្រវេនទីប្រាំបួន នៅពេលនេះគឺជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ក៏ដូចជាការធ្វើបុណ្យសន្សំកុសលជូនដល់បុព្វការីជន និងញាតការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅ និងជូនដល់បុព្វបុរសដែល បានពលី សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។

ជាមួយនេះផងដែរលោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សា បានចូលរួមជាបច្ច័យនិងទេយ្យទានផ្សេងៗសម្រាប់ប្រគេនដល់ព្រះសង្ឃនៅវត្តព្រះអនុគណស្រុកអង្គស្នួល វត្តអង្គពពាយមានជ័យ និងលោកតា លោកយាយ ឧបាសក ឧបាសិកា ចំណុះជើងវត្តដែរអញ្ចើញចូលរួមក្នុងពិធីវេនកាន់បិណ្ឌនេះចំនួន៨,៨៧៧,០០០រៀល ។

គួរបញ្ជាក់ផងដែរថាសម្ភារនិងទេយ្យទានដែលប្រគេន ព្រះសង្ឃនៅពិធីនេះមានមួយចំនួនដូចជា អង្ករ២០០គក ត្រីខ៥យួរ ទឹកសុទ្ធ ៦កេស ផ្លែឈើ២កន្រ្តក ចង្ហាន់ និងសម្ភារៈមួយចំនួនទៀត៕ដោយ៖ សិរី នាគ

 

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា

Leave a Reply

Your email address will not be published. Required fields are marked *