Breaking News

មន្ត្រីជំនាញចម្រុះ ចុះពិនិត្យទីតាំងសំណង់រំលោភចូលដីអូរសាធារណៈរបស់រដ្ឋ ១កន្លែង នៅក្រុងសែនមនោរម្យ ដើម្បីយកនិយាមការ ប្រមូលទិន្នន័យជាក់លាក់ ក្នុងការអនុវត្តតាមនីតិវិធី

  មណ្ឌលគិរី​ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើតខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមមន្ត្រីជំនាញចម្រុះ ដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះពិនិត្យទីតាំងសំណង់រំលោភចូលដីអូរសាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលសំណង់នេះ ត្រូវបានមន្ត្រីជំនាញមូលដ្ឋានហាមឃាត់ចំនួន២ លើកមកហើយ ឲ្យផ្អាក និងរុះរើចេញជាកំហិត តែម្ចាស់ទីតាំង ឈ្មោះ ហ៊ាង ឆៃលី មិនអនុវត្ត ទើបមន្ត្រីជំនាញបញ្ជូនសំណុំរឿងទៅតុលាការ។ 

លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការលើកនេះ គឺមិនទាន់អនុវត្តនីតិវិធីនៅឡើយទេ ដោយគ្រាន់តែចុះមកពិនិត្យមើលជាក់ស្ដែង ទីតាំងការសាងសង់សំណង់រំលោភចូលដីចំណីអូរសាធារណៈរបស់រដ្ឋ ដើម្បីយកនិយាមការ ប្រមូលទិន្នន័យជាក់លាក់ ក្នុងការអនុវត្តនីតិវិធីនៅពេលខាងមុខ។ សេង ជាតិ ៕

About srn tv

Check Also

រយៈពេល៣ថ្ងៃ នគរបាលបង្រ្កាបទល្មើស១២ករណី ឃាត់ខ្លួនបាន៣៦នាក់ បង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ជូនទៅតុលាការ

Leave a Reply

Your email address will not be published. Required fields are marked *