Breaking News

ទេសរដ្ឋមន្ត្រី លី ធុជ ជួបមន្ត្រីបក្សចុះមូលដ្ឋានក្រុងបាវិតដែលត្រូវយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ

(បាវិត)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុម ការងារចុះមូលដ្ឋានក្រុងបាវិត បានជំរុញឲ្យក្រុមការងារគណបក្ស បន្តចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ កាត់ បន្ថយភាពអសកម្មនៅតាមបណ្តាមូលដ្ឋាន​ ផ្តល់ការ គោរពស្រឡាញ់ និងបង្កើនភាពស្និទ្ធស្នាលដល់ប្រជាពលរដ្ឋ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់។ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងយ៉ាងដូច្នេះក្នុងឱកាសលោកបានអញ្ជើញជួបសំណេះសំណាល ពិសាអាហារសាមគ្គី និងប្រគល់លិខិតថ្លែងអំណរគុណ​ ជូនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត និងសង្កាត់ទាំង៥ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។

ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងបាវិតលោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិកគណ បក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងបែងពលីគ្រប់ បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានារបស់គណ បក្សនៅតាមមូលដ្ឋានបុព្វហេតុដើម្បីឧត្តមប្រយោជន៍ ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជា ពលរដ្ឋ ក៏ដូចជាបានបង្កើតឱ្យមានសមិទ្ធផលយ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសម្រាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។ ការលះបង់របស់បងប្អូនបានជួយឱ្យយើងទាំងអស់សម្រេចបាននូវគោលដៅតាមបំណងប្រាថ្នា។

 លោកទេសរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមការងារគណបក្ស ត្រូវបន្តប្តូរឥរិយាបទ បន្ទាបខ្លួន និងហ៊ានទទួល យកនូវការតិះទៀនរិះគន់ទាំងឡាយពីប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវបន្តកែលំអររាល់ទង្វើអវិជ្ជមាន និងយក ចិត្តទុកដាក់ បន្ថែមចំពោះទុក្ខធុរៈ របស់ប្រជាពលរដ្ឋ សមាជិកបក្ស និងក្រុមគ្រួសារបក្ស ដើម្បីទាក់ទាញការគាំទ្រ និងការទទួលជោគជ័យសម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *