Breaking News

អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះសំណាលនិងផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២២០គ្រួសារក្នុងភូមិសាស្រ្តស្រុកសំពៅលូន

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជន បានបន្តអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារងគ្រោះចំនួន ២២០គ្រួសារ មកពីភូមិចំនួន១៥ ក្នុងឃុំចំនួន៦ នៃស្រុកសំពៅលូន  ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធាគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាតហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំ ដំណាំរួមផ្សំ ចិញ្ចឹមសត្វ ពេលទឹកស្រកទៅវិញដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ។ 

ឯកឧត្តមប្រធានក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាក់ស្រុកខុសច្បាប់  ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ទី២បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងទី៣ សូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ ។

ឯកឧត្តមប្រធានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះគឺអាចជួយសម្រាលទុក្ខលំបាករបស់ បងប្អូនបានមួយរយៈ ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង០១គ្រួសារៗទទួលបាន៖ -អង្ករ២៥គីឡូក្រាម , មី០១កេស , ទឹកបរិសុទ្ធ០១កេស, មុង០១ , ភួយ០១ ,សារុង០១ , ក្រមា០១ , ត្រីខ០១យួរ , ទឹកត្រី០១យួរ , និងទឹកស៊ីអ៉ីវ០១យួរផងដែរ៕

Check Also

ទីបំផុត! បុគ្គលឈ្មោះ​ ចែហ័ង និងដៃគូ​ ដែលបានជេរប្រមាថភ្ញៀវកប់ៗមាត់​ នៅពេលនេះបានចេញមុខមកទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ​ នៅចំពោះមុខសមត្ថកិច្ច

Leave a Reply

Your email address will not be published. Required fields are marked *