Breaking News

ខឹងប្តីមិនដាក់រូបខ្លួនក្នុងប្រូហ្វាល់ហ្វេសបុកឈ្លោះប្រកែកគ្នាឈានដល់ផឹកថ្នាំបាញ់ស្មៅសំលាប់ខ្លួន

(ខេត្តបាត់ដំបង)៖ ឈ្លោះប្រកែកគ្នារហូតឈានដល់ផឹកថ្នាំបាញ់ស្មៅសំលាប់ខ្លួនឯងព្រោះតែខឹងនិងប្តីរឿងមិនយករូបខ្លួនដាក់ក្នុងប្រូហ្វាល់ហ្វេសបុកប្តី។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ធ្វើអត្តឃាតដោយផឹកថ្នាំស្មៅអាឆេះសំលាប់ខ្លួនឯងខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៦និង២៥នាទីព្រឹក ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០៨ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ ភិច ចិន ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្នុងចំណុចក្រុមទី០៨ ភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក  ខេត្តបាត់ដំបង ហើយសពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យកោសល្យវិច័យរួចបានប្រគល់អោយក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *