ខេត្តកំពង់ធំ៖ នៅថ្ងៃទី01 ខែតុលា ឆ្នាំ 2022 លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិង សហការី បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំចំនួន12គ្រួសារ ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះ លោកអភិបាលស្រុក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ រស់នៅប្រកបដោយអនាម័យខ្ពស់ពិសេស បង្ការខ្លួនកុំឲ្យមានជម្ងឺឆ្លងនិងជម្ងឺរាតត្បាតផ្សេងៗ លើសពីនេះ លោកសាយ គឹមឡម ក៏បាន ឲ្យប្រជាពលរដ្ឋ ត្រូវត្រៀមលក្ខណៈក្នុងការស្ដារនិងដាំដុះដំណាំឡើងវិញពិសេសដំណាំជុំវិញផ្ទះដែលបានខូចខាតដោយសារទឹកជំនន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបានមួយកម្រិត ។
លើសពីនេះទៀត លោកអភិបាលស្រុកក៏បានអញ្ជើញទៅ ពិនិត្យមើល ការសិក្សារៀនសូត្រ ថ្នាក់បន្ថែមសម្រាប់ការត្រៀមប្រឡងរបស់សិស្សថ្នាក់ទី12 នៅវិទ្យាល័យហ៊ុនសែនចំណារលើ ដែលមានចំនួន2ថ្នាក់ និងសិស្សសរុប 81នាក់ ស្រី 51នាក់ ដែលត្រៀមក្នុងការប្រឡងបញ្ចប់យកសញ្ញាបត្រ ក្នុងពេលឆាប់ៗខាងមុខនេះ លោកក៏បានណែនាំដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រឲ្យអស់ពីសមត្ថភាព ទាំងការរៀនសូត្រដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ ការស្វ័យសិក្សានៅផ្ទះនិងរៀនតាមប្រព័ន្ធឌីជីថលជាដើម ដើម្បីឲ្យបានទទួលនូវលទ្ធផល ជាប់ គ្រប់គ្រប់គ្នាប្រកបដោយគុណភាព។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋទាំង12នាក់ខាងលើ ម្នាក់ៗទទួលបាននូវ អង្ករ1បេ មី1កេះ និងទឹកត្រី1យួរ ហើយការបង្រៀនបំប៉នបន្ថែមសម្រាប់ត្រៀមប្រលងរបស់សិស្សថ្នាក់ទី12នៅវទ្យាល័យហ៊ុន សែន ចំណាលើជាការឧបត្ថម្ភទាំងស្រុងរបស់ឯកឧត្តមបណ្ឌិតជា ចាន់តូ ប្រធានក្រុមគណៈបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ធំនិងលោកជំទាវ ខៀវ ស៊ីណា៕