Breaking News

នៅខណ្ឌឬស្សីកែវ ល្បីថាមានមេឆ្នោតវៀតណាម ម្នាក់មិនខ្លាចសមត្ថកិច្ច

ភ្នំពេញ៖ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅក្នុង សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានមេឆ្នោតកត់កន្ទុយលេខវៀតណាមម្នាក់ ល្បីថា មិនខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ ទោះបីជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹង ត្រូវតែបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទ នៅទូទាំងប្រទេសអោយអស់ក៏ដោយ។

ទីតាំងមេកត់កន្ទុយលេខវៀតណាម(ឆ្នោតយួន)ដែលមិនខ្លាចសមត្ថកិច្ចខាងលើនេះ គឺមានទីតាំងស្ថិតនៅក្នុង បុរីកម្ពុ  ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានខ្សឹបប្រាប់អង្គភាពយើងបន្តទៀតថា មេឆ្នោតកន្ទុយលេខវៀតណាមរូបនេះ បានដាក់កូនកញ្ច្រែងជាច្រើននាក់ ដើរកត់កន្ទុយលេខហើយបញ្ញូនតាមរយ:ទូរស័ព្ទដៃមកអោយខ្លួន ដែលអង្គុយចាំប្រមូលបញ្ជូនអោយមេធំ តាមរយៈប្រព័ន្ធអេឡិចត្រូនិច។

សូមបញ្ជាក់ថា នេះក៏ជាសារ របស់ប្រជាពលរដ្ឋមួយផងដែរ ជូនលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីបើកការស្រាវជ្រាវនិងបង្ក្រាបមេឆ្នោតកត់កន្ទុយលេខវៀតណាម ដែលព្រហើនមិនខ្លាចច្បាប់រូបនេះ ក៏ដូចជាចូលរួមគោរពទៅតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *