Breaking News

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យជាក់ស្តែង នៅទីតាំងបុរីកម្ពុ ភូមិលូ សង្កាត់ស្វាយប៉ាក ដែលសង្ស័យមានលេងល្បែងស៊ីសងកន្ទុយលេខវៀតណាម

ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះវេលាម៉ោ១៥:០០នាទីបន្ទាប់ពីទទួលបានព័ត៌មាន​ថាមានទីតាំងមួយបើកលេងល្បែងស៊ីសងកន្ទុយលេខវៀតណាម ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងផ្ទះលេខ B២០ ផ្លូវលេខ០១ បុរីកម្ពុ ភូមិលូ សង្កាត់ស្វាយប៉ាក ដែលសង្ស័យមានលេងល្បែងស៊ីសងកន្ទុយលេខវៀតណាម ដែលមានម្ចាស់ផ្ទះឈ្មោះ តាំង ធីង៉ុកយីម ភេទស្រី ជនជាតិវៀតណាម ជាលទ្ធផលក្នុងការត្រួតពិនិត្យឆែកឆេរទីតាំងខាងលើ ឃើញថាទីតាំងនោះមិនមានការបើកលេងល្បែងកន្ទុយលេខវៀតណាមនោះទេ ។

ករណីលួចបេីកលែងល្បែងសុីសងខុសច្បាប់ នោះសមត្ថកិច្ចនឹងចុះបង្ក្រាបភ្លាមៗ ស្របពេលដែលសមត្ថកិច្ចចម្រុះកំពុងតែចុះស្រាវជ្រាវ និងបង្ក្រាប ទីតាំងល្បែង បញ្ចាំខុសច្បាប់ជាច្រេីនទីតាំងផងដែរ ។

សូមបញ្ជាក់ថា សាររបស់ប្រជាពលរដ្ឋ ជូនលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីបើកការស្រាវជ្រាវបន្តនិងបង្ក្រាបមេឆ្នោតកត់កន្ទុយលេខវៀតណាម ដែលព្រហើនមិនខ្លាចច្បាប់ ក៏ដូចជាចូលរួមគោរពទៅតាមបទបញ្ជា ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕SRN

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *