Breaking News

ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំស្តីអំពីការណែនាំប្រធានក្រុមហ៊ុនកាស៊ីណូ

កណ្តាល៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុកលើកដែក ស្រុកកោះធំ ក្រុងតាខ្មៅ លោកមេបញ្ជាការវរៈ៦០៥ និងលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ ចូលរួមកិច្ចប្រជុំស្តីពីការណែនាំប្រធានក្រុមហ៊ុនកាស៊ីណូ សណ្ឋាគារនៅជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ឲ្យគោរពអនុវត្តច្បាប់ប្រទេសកម្ពុជា និងសហការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបទល្មើសគ្រប់ប្រភេទ ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល៕ដោយ៖ សិរី នាគ

 

Check Also

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្ដាលន

Leave a Reply

Your email address will not be published. Required fields are marked *