Breaking News

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ “ លោកគ្រូ អ្នកគ្រូ គឺឆ្អឹងខ្នងតម្រង់ទិសដ៏មានប្រសិទ្ធភាពរបស់សិស្ស និងនិស្សិត “

ភ្នំពេញ៖ នៅក្នុងឱកាសទិវាគ្រូបង្រៀន៥តុលាឯកឧត្តមបណ្ឌិត ឃន ជឺ បានបង្ហោះសារនៅលើបណ្ដាញទំនាក់ ទំនងសង្គមដោយបានចូលរួមអបអរសាទរជាមួយនឹងសាររខ្លីដែលមានន័យស៊ីជម្រៅចាក់ចំបេះដូងលោកគ្រូ -អ្នកគ្រូ។ ឯកឧត្តមបណ្ឌិតបានសរសេរថា”អបអរសាទរ ទិវាគ្រូបង្រៀន! 👏👏🥳🥳

👉លោកគ្រូ អ្នកគ្រូ គឺឆ្អឹងខ្នងតម្រង់ទិសដ៏មានប្រសិទ្ធភាពរបស់សិស្ស និងនិស្សិត!

👉ពិសេស គ្រូបង្រៀនមិនអាចជាសេដ្ឋី ប៉ុន្តែអាចបង្រៀនសិស្សឲ្យក្លាយជាអ្នកមាន! 

គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ឃន ជឺ មានតួនាទីផ្នែកទំនាក់ទំនងសាធារណៈនិងជាទីប្រឹក្សាឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាបានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស  ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ៕ដោយ៖ សិរី នាគ

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *