Breaking News

សង្ស័យជាករណីឃាតកម្មអា ក សម្លាប់បុរសជនជាតិវៀតណាមម្នាក់នៅក្នុងចំការចេក

កណ្តាល៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំនុចចំការចេកក្នុងដីឡូត៍មួយកន្លែង ក្នុងភូមិឃុំធំ ឃុំឃុំធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សពបុរសវ័យចំណាស់ខាងលើនេះមានឈ្មោះ ឡេង វ៉ាន់ ហៅតាយ៉ុង អាយុ៦៤ឆ្នាំជនជាតិវៀតណាម មុខរបរ ចាំចំការឲ្យគេ ស្នាក់នៅចំនុចកើតហេតុខាងលើ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃរូបគាត់(សព)តែងតែផឹកស្រានៅរោងខាងមុខច្រកចូលចំការចេកក្បែរកន្លែងកើតហេតុ ប្រហែល២ទៅ៣ថ្ងៃហើយអ្នកភូមិដែលរស់នៅទីនោះបាត់រូបគាត់មិនឃើញអង្គុយផឹកស្រាដូចសព្វដង លុះពេលស្ត្រីម្នាក់ដែលបានចូលទៅបេះបន្លែនៅក្នុងចំការចេកខាងលើបានប្រទះឃើញបុរសវ័យចំណាស់ជនជាតិវៀតដេកស្លាប់នៅក្នុងចំការដោយស្នាមអា ក និងកូនកាំបិត១នៅក្បែរសាកសពបុរសខាងលើ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

ក្រោយពេលដែលសមត្ថកិច្ចបានទទួលព័ត៍មានថាមានមនុស្សស្លាប់ភ្លាមកម្លាំងប៉ុស្តិនគរបាលឃុំឃុំធំសហការណ៍ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កម្លាំងនគរបាលព្រហ្មទណ្ឌនិងការិយាល័យកោសល្យវិច័យស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះមកធ្វើការហ៊ុំព័ទ្ធទីតាំងកើហេតុខាងលើនិងធ្វើការពិនិត្យសាកសព ដោយសន្និដ្ឋានសាកសពបុរសជនជាតិវៀតណាមខាងលើជាអំពើរករណីឃាតកម្មអា ក សម្លាប់។

សាកសពបុរសខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីឃាតកម្មខាងលើកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្កកណ្តាលនិងកម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាលកំពុងតែបើកការស្រាវជ្រាវដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *