Breaking News

ឪពុកនិងកូនចុះក្នុងអណ្តូងរកកូនសោរបណ្តាលឲ្យដាច់ខ្យល់ ក្នុងអណ្តូង

ព្រៃវែង៖ បុរស២នាក់ឪពុកនិងកូនដាច់ខ្យល់ស្លាប់ក្នុងអណ្តូងដៃបុរាណជម្រៅ៧ម៉ែត្រយ៉ាងអាណោចអធ៍ម កាលពីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំនុចវាលទំនប់វង់ ភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

សពជនរងគ្រោះទាំង២នាក់ឪពុកនិងកូនខាងលើមានឈ្មោះ ១-ខ្លឹង ពៅ អាយុ៥២ឆ្នាំ ត្រូវជាឪពុកនិងទី២ ឈ្មោះ ពៅ ប៊ុនធឿន អាយុ២៨ឆ្នាំ ត្រូវជាកូន ជនរងគ្រោះទាំង២នាក់ខាងលើមានទីលំនៅនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោងស្រុកពោធិរាំង ខេត្តព្រៃវែង ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជ្រុះកូនសោរក្នុងអណ្តូងរួចហើយក៏នាំគ្នាចុះទៅរាវរកក្នុងអណ្តូងដោយថប់ដង្ហើមខ្វះខ្យល់អ៊ុកហ្សីសែនទើបបណ្តាលឲ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ក្នុងអណ្តូងទាំង២នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលឃុំព្រៃកន្លោងសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកពោធិរាំងនិងកម្លាំងការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងចុះទៅទីតាំងកើតហេតុខាងលើដើម្បីធ្វើការពិនិត្យសព ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាជនរងគ្រោះទាំង២នាក់ឪពុកនិងកូនស្លាប់ដោយឈ្លក់ទឹកនិងថប់ដង្ហើមដោយខ្វះខ្យល់អ៊ុកហ្សីសែនពិតប្រាកដមែន។

សពបុរសទាំង២នាក់ឪពុកនិងកូនត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Check Also

អ្នកសារព័ត៌មានចំនួន ជិត៨០% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *