Breaking News

អាជ្ញាធរស្រុកអង្គស្នួល ចុះពិនិត្យ លូដាក់ក្នុងប្រឡាយ គ្មានច្បាប់ និងខុសលក្ខណៈបច្ចេកទេស

កណ្តាល៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ លោក ស៊ិន សុវី នាយករដ្ឋបាលស្រុក តំណាងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងស្តារប្រឡាយរំដោះទឹក ស្ថិតនៅព្រំប្រទល់ភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ និងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក ស៊ិន សុវី នាយករដ្ឋបាលស្រុកអង្គស្នួល បានអោយដឹងថា លូដាក់ក្នុងប្រឡាយមានចំនួន ១១ កន្លែង (គ្មានច្បាប់ និងខុសលក្ខណៈបច្ចេកទេស ១០ កន្លែង និងត្រឹមត្រូវតាមបច្ចេកទេស ០១ កន្លែង) រួមមានភូមិ៖ ភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ៦ កន្លែង ភូមិព្រៃពពេល ឃុំពើក ២ កន្លែង និងភូមិទន្លាប់ ឃុំព្រៃពួច ៣ កន្លែង ។

លោក ស៊ិន សុវី បានអោយដឹងបន្តទៀតថា លូទាំងអស់នេះដាក់ សម្រាប់ចេញចូលផ្ទះប្រជាពលរដ្ឋ ០៣ កន្លែង ក្នុងនោះរួមមាន (០៨ ទីតាំងផ្សេងទៀត សម្រាប់ចូលទៅកាន់អាជីវកម្មដីឡូត៍) ភូមិត្រពាំងស្វាយ ០២ កន្លែង ភូមិព្រៃក្រាយ ០១ កន្លែង ។ លូដែលធ្វើអោយមានផលប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹកចំនួន ០៦ កន្លែង ភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ៣ កន្លែង ភូមិព្រៃពពេល ឃុំពើក ១ កន្លែង និងភូមិទន្លាប់ ឃុំព្រៃពួច ២ កន្លែង ។

សូមបញ្ជាក់ផងដែរថា លូដាក់ក្នុងប្រឡាយធ្វើអោយមានផល ប៉ះពាល់ដល់ប្រព័ន្ធបង្ហូរទឹកចំនួន ០៦ កន្លែងនេះ និងកំពុងសិក្សាកាយចេញបន្ថែមចំនួន ០២ កន្លែងទៀត។ ករណីមានការដាក់លូធ្វើអោយប៉ះពាល់ប្រព័ន្ធទឹកផ្សេងៗ គ្មានច្បាប់អនុញ្ញាត និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ អាជ្ញាធរ និងមានវិធានការបន្ទាន់ ៕ដោយ៖ សិរី នាគ

Check Also

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមានបណ្តេញសមាជិកចេញពីក្របខណ្ឌដោយគ្មានលើកលែង បើរកឃើញពាក់ព័ន្ធនឹងគ្រឿងញៀន

Leave a Reply

Your email address will not be published. Required fields are marked *