Breaking News

កម្លាំងនគរបាលនៃអធិការស្រុកសាលាក្រៅចុះឃាត់ខ្លួនជនសង្ស័យម្នាក់ចូលលួចសម្ភារ:ក្នុងបន្ទប់ តាមពាក្យបណ្ដឹងម្ចាស់សម្ភារ:

ប៉ៃលិន៖បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងនៅ​វេលា​ម៉ោង​ ០០និង១០​នាទី​ ថ្ងៃ​ទី​ ១១​ ខែតុលា ឆ្នាំ​២០២២​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ស្ទឹង​កាច់​បាន​ទទួល​ពាក្យ​បណ្តឹង​ពីរ​ប្រជាពលរដ្ឋ​ក្នុងករណីចោរចូលលួចសម្ភារ:ក្នុងបន្ទប់ជួល១កន្លែង ដែលស្ថិតនៅភូមិផ្សារព្រំជេីង ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលាក្រៅ​ ខេខេត្តប៉ៃលិន។ 

ជនរងគ្រោះជាអ្នកជួលបន្ទប់ឈ្មោះ រស់​ សុភក្ដី​ ភេទ​ ស្រី អាយុ២៤ឆ្នាំ មុខរបរ​ អាជីវក​​ រស់នៅភូមិកេីតហេតុខាងលេី។ជន សង្ស័យឈ្មោះ ចន​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ២៧ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។

សមត្ថកិច្ចបានបន្តថាសម្ភារៈ​ដែលបានបាត់ ខ្សែករ​ផ្លាកទីន(​តម្លៃ​៥០០$​)​ ​មួយខ្សែ​ នឹងនាឡិកាដៃមួយគ្រឿង ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម​ កម្លាំងប៉ុស្ទឹងកាច់​ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅបានធ្វេីការ​ជ្រាវ​ជ្រាវ​រក​ជនសង្ស័យរហូត​ដល់ម៉ោង​០៦​ នឹង​ ៣០​ នាទីព្រឹក​  ថ្ងៃ​ទី១១ ខែ តុលា​  ឆ្នាំ​ ២០២២ បានហៅជនសង្ស័យយកមកសួនាំតែជនសង្ស័យមិនព្រម​សារ ភាពថាខ្លួនជាអ្នកយករបស់នោះទេ តែក្រោយពីចែកមេីលកាមេរ៉ាសុវត្ថិភាពភាព ឃេីញជន​សង្ស័យ​ដេីរចូលបន្ទប់ជនរងគ្រោះពិតប្រាកដមែន បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាតខ្លួន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បី​ចាត់ការបន្តរតាម​នីតិវិធី​ច្បាប់​៕

Check Also

ឯកឧត្តមបណ្ឌិត ឃន ជឺ ៖ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ

Leave a Reply

Your email address will not be published. Required fields are marked *