Breaking News

អភិបាលស្រុកកៀនស្វាយនអញ្ជើញសំណេះសំណាលជាមួយអាចារ្យ គណៈកម្មការ និងចំណុះទូកវត្តប្រជុំសាគរខ្សុំ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល រួមជាមួយលោកអភិបាលរងស្រុក មន្ត្រីរាជាការស្រុក និងមេឃុំបន្ទាយដែក បានអញ្ជើញចុះជួបសំណេះសំណាលជាមួយអាចារ្យ គណៈកម្មការ យាយជី តាជី និងក្រុមកីឡាករចំណុះទូកឈ្មោះ ភូមិខ្សុំសុខសែនជ័យសេរីសុធី របស់វត្តប្រជុំសាគរខ្សុំ ស្ថិតនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាល លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានលើកឡើងថាចំណុះទូកយើងទាំងអស់គ្នាត្រូវហ្វឹកហាត់ឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈឱ្យបានមុននឹងចូលរួមប្រកួត ហើយសំខាន់បំផុតនោះគឺត្រូវមានការសាមគ្គីគ្នា និងស្ដាប់តែការណែនាំរបស់ប្រធានគណៈកម្មការគ្រប់គ្រងទូក និងតាមការណែនាំរបស់គណៈកម្មការរៀបចំការប្រកួតការប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

លោកអភិបាលស្រុកបានបន្តថា ទូកយើងត្រូវតែខិតខំប្រឹងអុំឱ្យបានលឿន ទោះជាយើងជួបដៃគូរខ្លាំងឬក៏ខ្សោយយ៉ាងណាក៏ដោយត្រូវប្រឹងឱ្យដល់ទីសិនចាំឈប់ ហើយទោះជាទូកយើងឈ្នះដាច់គេក៏ដោយត្រូវបន្ថែមល្បឿនឱ្យឆាប់បានដល់ទី ដើម្បីយកល្បឿនទូករបស់យើង។

នាឱកាសនេះដែរ លោកអភិបាលស្រុក ក៏បានជួយឧបត្ថម្ភអង្ករ អាវដល់ចំណុះទូក និងបានជូនថវិកាមួយចំនួនដល់យាយជី តាជី អាចារ្យ គណៈកម្មការវត្តប្រជុំសាគរខ្សុំផងដែរ៕

Check Also

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស

Leave a Reply

Your email address will not be published. Required fields are marked *