Breaking News

អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធ​ ដែលរងផលប៉ះពាល់​ ខូចខាតដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់​​ ដើម្បីដោះស្រាយជាបន្ទាន់ជូនពលរដ្ឋ​

កំពង់ចាម​​: ឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និងអាជ្ញាធរ​មូលដ្ឋាន​ នារសៀល​ថ្ងៃទី​១១​ ខែតុលា​ ឆ្នាំ​២០២២​នេះ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ ដែលរងផលប៉ះពាល់​ ខូចខាតដោយជំនន់ទឹកភ្លៀង​ និងទឹកទន្លេមេគង្គ​ ដេីម្បីដោះស្រាយជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ​ ។ 

ស្ថិតក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះផលដំណាំស្រូវ របស់បងប្អូនប្រជាកសិករ​ ដែល​រងផលប៉ះពាល់​ និង​ខូចខាត​ប្រមាណជាង៧០០ហិកតា​ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវ​រងការ​ខូចខាត​បង្ករឲ្យមានការលំបាក ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក​ស្ទឹងត្រង់​ ។ 

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ជំនាញ​ ឲ្យ​​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ធ្វេីយ៉ាងណាត្រូវ​​ស្រង់​ទិន្នន័យ​ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ផល​ដំណាំ​ស្រូវ​ដែល​រងផលប៉ះពាល់​ និង​ខូចខាត​ ​ឲ្យ​បាន​ឆាប់រហ័ស​ ដេីម្បីរាយការណ៍ជូនគណៈកម្មការគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដេីម្បីស្នើសុំ​ពូជស្រូវយកទៅចែកជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់ ឲ្យ​ពួក​គាត់​ធ្វើ​ការ​ដាំដុះ​ស្តា​ឡើង​វិញ​ឲ្យ​ទាន់​ពេលវេលា​  ក្នុងពេលឆាប់ៗនេះ​ ។ 

តាមមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដោយសារជំនន់ទឹក​ភ្លៀង​ និង​ទឹកទន្លេមេគង្គ បណ្ដាល​ឲ្យ​ប៉ះពាល់​ និងខូចខាតដំណាំស្រូវ របស់​ប្រជាពលរដ្ឋចំនួន ៧៦១ហិកតា​ ស្មេីនឹង​ ១,៤៤៦ គ្រួសារ ក្នុងឃុំទាំង ៦ នៃ​ស្រុក​ស្ទឹងត្រង់​ ដែលត្រូវស្ដារឡើងវិញ​ ក្នុងនោះមាន៖​

ទី១ ឃុំពាមកោះស្នា ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ២៧០ ហិចតា

ទី២ ឃុំខ្ពបតាង៉ូន ប៉ះពាល់ ៦ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១៦៣ ហិចតា

ទី៣ ឃុំអារក្សត្នោត ប៉ះពាល់ ២ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ១១៥ ហិចតា

ទី៤ ឃុំព្រែកបាក់ ប៉ះពាល់ ៤ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧៧ ហិចតា

ទី៥ ឃុំព្រែកក់ ប៉ះពាល់ ៨ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៧១ ហិចតា

ទី៦ ឃុំព្រះអណ្ដូង ប៉ះពាល់ ៣ ភូមិ ខូចខាតដំណាំស្រូវប្រជាពលរដ្ឋ ៦៥ ហិចតា ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *