Breaking News

ប៉ូលិសឆ្មក់ចូលទៅបង្រ្កាបអ្នកញៀនល្បែងជល់មាន់ឃាត់ខ្លួនអ្នកញៀនល្បែង៣នាក់បញ្ជូនទៅតុលាការ

កំពង់ចាម ៖ នៅថ្ងៃទី១៥ ខែតុលា ​ ឆ្នាំ២០២២​ វេលាម៉ោង១១ និង០០នាទី បន្ទាប់ពីទទួល​ បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ជេីងព្រៃ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុច​ក្រោមដេីមស្វាយ​ ស្ថិតក្នុងភូមិសណ្ដែក​ ឃុំសំពងជ័ង​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម ។

ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់គឺ៖​

​១-ឈ្មោះ​ ញិល​ ថេត​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិសំពងជ័យ​ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។ 

​២-ឈ្មោះ​ វ៉ន​ វឿន​ ភេទប្រុស​ អាយុ៦១ឆ្នាំ​ ជាតិខ្មែ​រ នៅភូមិសណ្ដែក ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។     

     ៣-ឈ្មោះ​ ម៉ុន​ ភ័ណ្ឌ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ ជាតិខ្មែ​រ​ នៅភូមិដូនតោ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។ 

និងដកហូតវត្ថុតាងរួមមាន ÷

​១-​ប្រាក់រៀល​ចំនួន ៩៨,០០០រៀល​ (ប្រាំបួនម៉ឺនប្រាំបីពាន់រៀល)

 ២-ទូរស័ព្ទដៃចំនួន០២គ្រឿង

 ៣-ស្កុតរំខ្នាយមាន់ចំនួន០៦គូ

 ៤-ម៉ូតូចំនួន០១គ្រឿង(ប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យរក្សាទុក)

បច្ចុប្បន្ន​ជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *