Breaking News

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន450គ្រួសារ នៅឃុំសំព្រោជ

នៅព្រឹកថ្ងៃទី19 ខែតុលា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាល​ស្រុកស្ទោងនិងសហការី  បានអញ្ជើញបន្តនាំយក អំណោយជាស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូននិងរួមចំណែកសម្រាលការលំបាក​របស់ប្រជាពលរដ្ឋ​ដែលបានជួបការលំបាកដោយទឹកជន់នៅឃុំសំព្រោជ ស្រុកស្ទោ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក អភិបាលស្រុក បានពាំនាំផ្តាំសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  និងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែនឹករលឹកនិងរួមសុខរួមទុក្ខជាមួយបង ប្អូន ជានិច្ច។ 

លើសពីនេះ លោកក៏បានណែនាំដល់អាជ្ញាធរឃុំសំព្រោជ ត្រូវផ្សព្វផ្សាយជូនដំណឹងឲ្យបានទូលំទូលាយ ស្តីពីការគ្រប់គងប្រើប្រាស់ផ្លូវនិងចំណីផ្លូវនានាក្នុងឃុំឲ្យប្រជាពលរដ្ឋបានជ្រាប និងឲ្យប្រជាពលរដ្ឋក្នុងឃុំត្រូវសុំការអនុញ្ញាតជាមុនមកអាជ្ញាធរពាក់ព័ន្ធ មុននឹងសាងសង់សំណង់រឹងផ្សេងៗ ឬចាក់ដីនៅតាមភូមិឋានរបស់ខ្លួនដើម្បីឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បរិស្ថានស្អាត និងស្ថិតនៅក្រោមគោលការណ៍ច្បាប់នានា ហើយមិនត្រូវនាំគ្នារំលោភយកដីរដ្ឋ ដីចំណីផ្លូវ ប្រឡាយ ឬប្រព័ន្ធលូរនានា ដែលជាដើមហេតុនាំឲ្យកកស្ទះទឹក ជនលិចភូមិស្រុកផងដែរ។។ 

ជាមួយនេះផងដែរ  លោកសាយ គឹមឡម បានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយក្នុងស្ថានភាពគ្រោះមហន្តរាយឬឧប្បទ្ទវេហតុណាមួយ ជាពិសេសគ្រួសារងាយរងហានិភ័យ ស្ត្រីមេម៉ាយ និងកុមាកំព្រា។

លោក អភិបាលស្រុក ក៏បានបន្ថែមនិង បានណែនាំគ្រប់រដ្ឋបាលឃុំ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវធ្វើខ្លួនជាពលរដ្ឋល្អ ត្រូវទៅពិនិត្យបញ្ជីឈ្មោះចុងក្រោយហើយទៅចុះឈ្មោះបោះឆ្នោត អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកចង់ប្ដូរទីកន្លែងបោះឆ្នោត  សូមអញ្ជើញទៅជួបគណៈកម្មការរៀបចំការចុះឈ្មោះបោះឆ្នោតនៅតាមបណ្ដាឃុំសង្កាត់ចាប់ពីថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដើម្បីយើងមានឱកាសបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដើម្បីជាម្លប់ដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន រក្សាសន្តិភាព បន្តទៀតទៅទៀត។ 

គួរបញ្ជាក់ថា ប្រជាពរដ្ឋចំនួន450គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ1បេ មី1កេស  ទឹកត្រី1យួរ ទឹកស៊ីអ៉ីវ1យួរ  ត្រីខ1យួរ ទឹកបរិសុទ្ធ1កេស ផងដែរ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *