Breaking News

រថយន្ត SIENNA បុកម៉ូតូបើកឆ្លងផ្លូវបណ្តាលអោយអ្នកបើកបរម្នាក់រងរបួសធ្ងន់

ខេត្តបាត់ដំបង៖  បុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត SIENNA បើកបុកម៉ូតូមួយគ្រឿងដែលកំពុងឆ្លងផ្លូវនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មួយគ្រឿងគ្មានផ្លាកលេខ បើកបរដោយបុរសវ័យចំណាស់ម្នាក់មានឈ្មោះ តក់ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបត់ឆ្វេងឆ្លងផ្លូវក៏ស្រាប់តែមានរថយន្ត SIENNAពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2B-២៦៧០ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចនិងបានជ្រុលមកបុកម៉ូតូពេញទំហឹងដួលអូសជាង១០ម៉ែត្របណ្តាលអោយអ្នកបើកបររងរបួសជើងធ្ងន់ធ្ងរចំណែកម៉ូតូខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងនាំយក មធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *