Breaking News

ពូជស្រូវចំនួនជាង៣០តោន ត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តត្បូងឃ្មុំ ផ្ដល់ជូនប្រជាកសិករ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបន្តចុះសួរសុខទុក្ខនិងនាំយកស្រូវពូជ ចំនួន៣០២៥០គីឡូក្រាម​ស្មើ​នឹង​ជាង​៣​តោន​ ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​ផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន​៣៩៦គ្រួសារ ក្នុងឃុំទន្លេបិទ ឃុំជីរោទ៍ទី ១ និងឃុំជីរោទ៍ទី ២ ក្នុងស្រុកត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​ ។

ពិធីជួបសំណេះសំណាល និងប្រគល់ពូជស្រូវនេះ ធ្វើឡើងនៅបរិវេណវត្តទន្លេបិទ ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន- អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងនាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើនិងសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ដែល​ជានិច្ច​ជាកាល​សម្តេច​ទាំង​ទ្វេ​ តែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងដោះស្រាយឲ្យបានទាន់ពេលវេលា ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាននានា ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាក់ស្ដែងការផ្ដល់ពូជស្រូវជូនបងប្អូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង បាន​បង្ក​ផល​ប៉ះពាល់ដល់ដំណាំស្រូវ របស់បងប្អូន​ប្រជាពលរដ្ឋ​ ហេីយ​ ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញពីការយល់ចិត្តទុកដាក់ពី​ ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​ពាក់ព័ន្ធ​ពិសេស​ប្រមុខ​ រាជរដ្ឋាភិបាលតែម្តង​។ ហេីយ​ឯកឧត្តម ឌិត ទីណា ក៏បានណែនាំដល់ លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរ ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ជៀសវាងការខូចខាតជាថ្មីទៀត ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ដែរថា រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន​និង​សមត្ថកិច្ចពាក់ព័ន្ធ បានចូលរួមជួយសង្គ្រោះ ដោយបានជម្លៀសបងប្អូនប្រជាពលរដ្ឋឲ្យមានសុខសុវត្ថិភាព ថែមទាំងបានផ្ដល់នូវស្បៀងអាហារគ្រប់គ្រាន់ និងបានដោះស្រាយនៅបញ្ហាប្រឈមពីគ្រោះទឹកជំនន់បានទាន់ពេល​វេលា​។ ពិសេស​ការ​ផ្ដល់​ផ្ដល់ជូនពូជស្រូវ នេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដល់​គ្រួសាររងគ្រោះ និងងាយរងគ្រោះ បន្ទាប់ពី​បាន​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ទន្លេ​មេគង្គ​និង​ជំនន់​ទឹក​ភ្លៀង​ផងដែរ​៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *