Breaking News

ចាប់បានហើយ! ចាប់បានហើយ ! បុរសឈ្មោះសោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាបពាក់ព័ន្ធសំណុំរឿងប៉ុនប៉ងមនុស្សឃាត

(ភ្នំពេញ)៖ ទីបំផុតជនជាប់ចោទដ៏មានឥទ្ធិពលនៅខេត្តសៀមរាបឈ្មោះសោម សមសក្តិ ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថជាសាធារណ: ប្រើអំពើហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបានហើយ ។ 

ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះសោម សមសក្តិ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប និងជាជនជាប់ចោទ ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំហឹង្សាដោយចេតនា និងបប៉ុនប៉ងមនុស្ស ឃាត។

 ប្រភពច្បាស់ការណ៍ពីសមត្ថកិច្ចក្នុងហេតុការណ៍ បានបង្ហើបអោយដឹងថា ការចាប់ខ្លួនជនជាប់ចោទរូបនេះ ធ្វើឡើងនៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលាឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់ គេចខ្លួនចេញពីខេត្តសៀមរាបទៅសម្ងំនៅទីនោះ។

ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុការណ៍ បានបង្ហើបអោយដឹងថា ជនជាប់ចោទឈ្មោះសោម សមសក្តិ ដែលបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅបន្តនិតិវិធី នៅឯខេត្តកំពង់ចាម។

ប្រភពពីកម្លាំងសមត្ថកិច្ចឲ្យដឹងថា ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីជនដ៏មានឥទ្ធិពលនៅខេត្តសៀមរាប ម្នាក់នេះ ខកខានមិនបានចូលបំភ្លឺនៅសាលាដំបូងខេត្ត សៀមរាប ទាំងតំណាក់កាលអយ្យការ និងតំណាក់កាលចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោកស្រី ផាត់ សុជឿន ដែលប្តឹងពីបទជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្ស ឃាត ប្រព្រឹត្តនៅផ្សារទំនើបអាស៊ី ក្រុងសៀមរាប កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។

ប្រភពបន្តថា ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីពីដើមបណ្តឹងរដ្ឋប្បវេណី លោកស្រី ផាត់ សុជឿន ដាក់ពាក្យផ្ទេរសមត្ថកិច្ចពីសាលាដំបូងខេត្តសៀមរាប មកតុលាការខេត្តកំពង់ចាម ។

សូមបញ្ជាក់ថា ជាប់ចោទឈ្មោះសោម សមសក្ត នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថ យន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២៕SRN

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *