ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរ បាលរាជធានីភ្នំពេញ ចូលរួមសម្អាតអនាម័យបរិស្ថាន នៅគោលដៅប្រចាំបញ្ជា នៅក្នុងសាលារាជធានីភ្នំពេញ ខណៈដែលកងកម្លាំងនគរបាលបំពេញការងារដើម្បីរង់ ចាំអនុវត្តតាមបទបញ្ជាថ្នាក់លើក្នុងការចេញដោះស្រាយ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរង ដឹកនាំកម្លាំងបញ្ជាប្រចាំគោលដៅសាលារាជធានីភ្នំពេញប្រាប់ឱ្យដឹងថា៖ អនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលប្រចាំបញ្ជានៅក្នុងគោលដៅសាលារាជ ធានីភ្នំពេញ គឺគោរពអនុវត្តតាមវិន័យនគរបាលជាតិម៉ឺង ម៉ាត់ជាពិសេសប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតាម ដានសភាពការណ៍ទូទៅរាយការណ៍ជូនថ្នាក់ដឹកនាំ និងត្រៀមអនុវត្តតាមបញ្ជាថ្នាក់លើដើម្បីចេញអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីកើតឡើងនូវបទល្មើសឬហេតុ ការណ៍ជាយថាហេតុ ណាមួយកើតឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ទន្ទឹមនោះ ឆ្លៀត ពេលដែលកងកម្លាំងនគរបាលបំពេញភារកិច្ចការងារស្នូល ក៏បានចូលរួមលើកម្ពស់សោភ័ណ្ឌភាព អនាម័យ បរិស្ថាន ក្នុងនាមជាកងកម្លាំង ចូលរួមលើកកម្ពស់ទីក្រុងស្អាតផងដែរ។
លោកឧត្តមសេនីយ៍ស្នងការរង បានប្រាប់ឱ្យដឹងទៀតថា ៖ កម្លាំងនគរបាលប្រចាំបញ្ជានៅគោលដៅនេះផងដែរ ក៏មានការប្រជុំជួរត្រួតពិនិត្យកម្លាំងជាប្រចាំ ដោយមិនឱ្យកម្លាំងដើរសេរី រហេតរហូតតាមអំពើចិត្តនោះទេ ពោលគឺមិនអនុញ្ញាតដើរចេញពីទីកន្លែងប្រចាំកានោះឡើយ៕ដោយ៖ សិរី នាគ