Breaking News

ក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកក្នុងស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ មានក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក យ៉ាងរលូនដោយពុំមានរំខានដល់សមត្ថកិច្ចជំនាញឡើយ។

ករណីនេះបានកើតឡើងនិងភ្ញាក់ផ្អើលនៅថ្ងៃទី១៣ខែ វិច្ឆិកា២០២២នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែកឃុំចន្រ្ទាស្រុកចន្រ្ទា។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខតាកែវ-3A-3253 ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធបានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹកយ៉ាងជនជាតិវៀត ណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវ ទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើឡើយ ។

ប្រជាពលរដ្ឋបានរិះគន់អាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការ ទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ ពិបាកក្នុងការធ្វើដំណើរ។ ជា មួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តមេត្តា ចុះពិនិត្យនិងបង្ក្រាបក្រុមរថយន្តដឹកទំនិញគេចពន្ធទាំងនេះផង បើមិនដូច្នោះទេនាំឲ្យបាត់ចំណូលថវិកាជាតិជាក់ជាមិនខានឡើយ។

ទាក់ទិនករណីនេះដែរ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មានបានទំនាក់ទំនងទៅលោកអភិបាលស្រុកចន្ទ្រាតាមរយៈទូរស័ព្ទដើម្បីបំភ្លឺករណីនេះដែរ ដោយលោកបានឆ្លើយថា លោកនិងអោយកម្លាំងចុះត្រួតពិនិត្យមើល។ 

ចំណែកលោក ហេង សំបូរ ប្រធានគយខេត្តស្វាយរៀង បានឆ្លើយជាមួយក្រុមអ្នកយកព័ត៌មានតាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩និង ៣០នាទីព្រឹកនេះថា ការងារចឹងៗមិនអាចនិយាយឬធ្វើតាមទូរស័ព្ទបានទេរួចក៏ចុចបិទូរស័ព្ទ៕SRN

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *