Breaking News

ឯកឧត្តម ឡោ ម៉េងហួត និងលោកជំទាវ គឹម ស៊ីវឡា បន្តជូនអំណោយ ពលរដ្ឋក្រីក្រចាស់ជរា៤គ្រួសារនៅស្រុកកោះធំ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវគឹម ស៊ីវឡា បានបន្តចែកជូន អំណោយដល់ប្រជាពលរដ្ឋចាស់ជរាក្រីក្រដែលមានជីវភាពខ្វះខាតចំនួន៤ គ្រួសារស្ថិតនៅ ភូមិស្វាយក្រោម ឃុំព្រែកថ្មី  ស្រុកកោះធំ  ខេត្តកណ្ដាល។

អំណោយផ្ដល់ជូនក្នុង១គ្រួសារទទួលបាន អង្ករ១៥ គីឡូក្រាម  មី ៣ កេះ  ទឹកស៊ីអ៊ីវ ១២ ដប ទឹកត្រី ៦ ដប អាវយឺត៣ សារុង ៤  សាប៊ូ ៣ គីឡូ និងថវិកា ២០ ម៉ឺនរៀល។

បន្ថែមពីនេះទៀឯកឧត្តមនិងលោកជំទាវក៏បានចែកជូនថវិកាដល់ យាយ តា ដែលអត់បានព្រៀងទុក៤-៥នាក់បន្ថែមទៀតដោយក្នុងម្នាក់ៗ ចំនួន ២០ មុឺនរៀល ។

នៅក្នុងឱកាសនោះឯកឧត្តមឡោ ម៉េងហួតនិងលោកជំទាវបានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋយើងត្រូវថែទាំសុខភាពនៅរដូវរងារត្រជាក់នេះ។ លោកបានបន្តថាអំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះគឺតិចតួចប៉ុន្តែវាជាសទ្ធាជ្រះថ្លាដែលលោកធ្វើឡើងដើម្បីសំរាលការលំបាកនិងការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើង។ លោកឧត្តមសេនីយ៍ទោបានផ្ដាំផ្ញើនូវការសួសសុខទុក្ខពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋទាំងអស់នោះផងដែរ។

ប្រជាពលរដ្ឋក្រីក្រចាស់ជរាដែលមានជីវភាពខ្វះខាតនៅភូមិ,ស្រុកខាងលើបានសម្ដែងនូវអំណប់គុណចំពោះឯកឧត្តមឡោម៉េងហួតនិងលោកជំទាវគឹម ស៊ីវឡា ដែលបានជួយ ឧបត្ថម្ភដល់ក្រុមគ្រួសារពួកគាត់ដែលកំពុងជួបប្រទះការខ្វះខាតនៅពេលនេះ។ ជំនួយឧបត្ថម្ភទាំងនេះបើទោះបី ជាតិចតួចប៉ុន្តែបានរួមចំណែកកាត់បន្ថយការខ្វះខាតបានមួយរយៈពេលផងដែរ។ ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋក្រីក្រទាំងនោះសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនិងលោកជំទាវដែលបានជួយឧបត្ថម្ភដល់ពួកគាត់៕ដោយ៖ សិរី នាគ

 

 

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *