Breaking News

ចោរឆក់ជាច្រើនលើកច្រើនគ្រាក្នុងខណ្ឌពោធិ៍សែនជ័យចាប់មិនដែលបាន លើកនេះពលរដ្ឋទើសចិត្តពេកនាំគ្នាដេញចាប់បានចោរ២នាក់ប្រគល់ជូននគរបាលដើម្បីយកស្នាដៃជូនថ្នាក់លើ

ភ្នំពេញ ៖ ម្ដងនេះនគរបាលខណ្ឌពោធិ៍សែនជ័យមុខជារីកថ្លើម,រីកមុខមាត់ជាមិនខានដោយសារតែបានបញ្ជូនចោរឆក់ពីរនាក់អោយថ្នាក់លើបានឃើញពីព្រោះកន្លង មកជារឿយៗនគរបាលខណ្ឌពោធិ៍សែនជ័យមិនសូវដែលបានបង្ក្រាបពួកចោរឆក់ដ៏សម្បូរនៅក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ។ លើកនេះមុខជាបានមេដាយពីមេៗលើមិនខាន ព្រោះចាប់បានចោរឆក់ម្ដងដល់ទៅពីរនាក់ឯណោះ។

ប៉ុន្តែបើនិយាយពីការពិតវិញគឺចោរឆក់ទាំងពីរនាក់នោះត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យប៉ូលីសខណ្ឌពោធិ៍សែនជ័យនោះទេ។ មិនមែនជាពលិកម្មរបស់នគរបាលខណ្ឌពោធិ៍សែនជ័យនោះឡើយ។ នេះជាការ ពិតដែលមិនអាចយកអ្វីមកបិទបាំងបានទេ ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋភាគច្រើននៅក្នុងខណ្ឌពោធិ៍សែនជ័យរួមទាំងអ្នកធ្វើដំណើរក្នុងមូលដ្ឋានខណ្ឌនេះផងភ័យព្រួយយ៉ាងខ្លាំងអំពីសុវត្ថិភាពទាំងករណីចោរ លួច,ចោរឆក់និងចោលគាស់ផ្ទះជាដើម។

គួរបញ្ជាក់ថា ហេតុការណ៍ប្រជាពលរដ្ឋអស់ការអត់ធ្មត់ជាមួយពួកចោរហើយនាំគ្នាដេញចាប់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ(សំរោងក្រោមជាប់លេខ១ករណីចោរដ៏សំបូរបែប) ។

ជនរងគ្រោះឈ្មោះចាន់ មិ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯសម្ភារៈចោរឆក់នោះមាន,ខ្សែកមាសទម្ងន់ជាង ១តម្លឹង តែយកបានមកវិញដោយបាត់បន្តោងហើយ ។

ចំណែកជនសង្ស័យជាចោរទាំង២នាក់ មិនត្រូវបាននគរបាលនាំចូលប៉ុស្តិ៍សំរោងក្រោមអនុញ្ញាតិឲ្យថត ឬសាកសួរពីអត្តសញ្ញាណឡើយ គ្រាន់តែដឹងថា ពួកគេមានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយសមត្ថកិច្ចដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម។ 

ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខណៈដែលឌុបកូន២នាក់ មកពីសាលារៀនដោយធ្វើដំណើរតាមរយៈម៉ូតូស្កុបពី ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 1IB -2541 ជិះជិតដល់ផ្ទះទៅហើយស្រាប់តែលេចមុខជន សង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ តាមមកឆក់ផ្តាច់យកខ្សែក បានសម្រេចហើយជិះគេចខ្លួន តែភ្លាមៗ បានប្រជសពលរដ្ឋ អ្នកច្រូតស្មៅគោក្បែរនោះឃើញស្រែកនិងដេញតាមរហូតដល់ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ តាមទាន់ចាប់បានទាំង២នាក់ យកខ្សែកបានមកវិញ ខ្សែដាច់បន្តោងជ្រុះបាត់ ។

ជនសង្ស័យទាំង២នាក់ ក្រោយពីពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះដេញតាមចាប់បាន រួចប្រគល់ជូននគរបាលប៉ុស្តិ៍សំរោងក្រោមដើម្បីថតបង្ហាញស្នាដៃនិង នាំយកទៅចាត់ការតាមផ្លូវច្បាប់ ៕SRN

Check Also

អាជ្ញាធររាជធានីភ្នំពេញ ណែនាំឱ្យកម្លាំងសមត្ថកិច្ចខណ្ឌទាំង១៤ បន្តបង្ក្រាបក្មេងទំនើងឱ្យដល់ឫសគល់ ដើម្បីធានាថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានក្មេងទំនើង

Leave a Reply

Your email address will not be published. Required fields are marked *