Breaking News

Update News: ព្រះរាជអាជ្ញារងសម្រេចចោទប្រកាន់ស្ត្រីមន្ត្រីនគរបាលគ្រឿងញៀនម្នាក់ពាក់ព័ន្ធករណីឆបោកលុយ​ជិត២០ម៉ឺនដុល្លារ

កណ្តាល ៖ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត កណ្តាលប្រាប់អោយដឹងថា លោកអ៊ុន សុវណ្ណធានី ព្រះ រាជអាជ្ញារង សម្រេចធ្វើការចោទប្រកាន់មន្ត្រីនគរបាលគ្រឿងញៀនម្នាក់ ពាក់ព័ន្ធករណីឆបោកលុយ​ជិត ២០មុឺនដុល្លារពីបទ “ឆបោក”តាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនសំណុំរឿងទៅលោកចៅ ក្រមស៊ើបសួរចាត់ការបន្តរតាមនីតិវិធីច្បាប់ ។

ជនត្រូវចោទមានឈ្មោះ ធូក ចិន្តា ជាមន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ មូលហេតុរហូតឈានទៅដល់ការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមន្ត្រីនគរបាល គឺមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណីឆបោកលុយ។

ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា៖ ស្ត្រីជាមន្ត្រីនគរ បាលឈ្មោះ ធូក ចិន្តា បានខ្ចីលុយពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដោយក្នុង ១គ្រួសារ ចាប់ពីរាប់ពាន់ដុល្លារ ខ្លះទៀតរាប់មុឺនដុល្លារក៏មាន។ គ្រួសារស្ត្រីនគរ បាលនេះមានឪពុកជាអតីតអធិការនគរបាលស្រុកល្វាឯមនិងបងប្អូនជនជាប់ចោទរូបនេះក៏ភាគច្រើនជាមន្ត្រីនគរបាលដែរ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *