Breaking News

សម្តេច ស ខេង អំពាវនាវពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នានាពេលខាងមុខ

ខេត្តបាត់ដំបង៖ សម្ដេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង និង​ព្រៃវែង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​អញ្ជើញ​បន្ត​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា​ឆ្នាំ​២០២៣ សម្ដេច​ក្រឡាហោម ស ខេ​ង ក៏​បាន​អំពាវនាវ​សមាជិក សមាជិការ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រួម​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត សូម​ត្រៀមលក្ខណៈ​អញ្ជើញ​ទៅ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ដើម្បី​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩៣ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​សូម​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ការ​ដឹកនាំ​មាតុភូមិ​កម្ពុជា​ឆ្ពោះទៅ​រក​ភាព​រីក​ចម្រើន​រុងរឿង ស៊ី​វិ​ល័យ និង​ឈរ​ស្មើមុខ​លើ​ឆាក​អន្តរជាតិ ។

សូម​បញ្ជាក់​ថា សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឈរឈ្មោះ​ជា​អ្នក តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ចាប់តាំងពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ឆ្នាំ​១៩៩៣ រហូត​ដល់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ ។ ក្រៅពី​មូលដ្ឋាន​ខេត្តបាត់ដំបង​សម្ដេច​ក៏​អញ្ជើញ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​មណ្ឌល​ខេត្តព្រៃវែង​ផង​ដែរ ។ ការ​ឃោសនាបោះឆ្នោត​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេ​ង ក្នុង​នាម​គណបក្ស​ប្រជាជន កម្ពុជា​ដែល​មាន​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិ​ន ជា​ប្រធានកិត្តិយស និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ថ្នាក់ដឹកនាំ និង​សមាជិក​សមាជិកា​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​គ្រប់​ភូមិ និង​ឃុំ​ទូ​ទាំង​ស្រុក​សង្កែ ដែល​មាន​ភក្ដីភាព​ជឿជាក់​គាំទ្រ​ឥត​ងាករេ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​អញ្ជើញ​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​យ៉ាង​មហោឡារិក ។

សម្ដេច​ក្រឡាហោម ក៏​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តបាត់ដំបង និង​និយាយ​ដោយឡែក​ក្នុងស្រុក​សង្កែ ដែល​បាន​ចូលរួម​គាំទ្រ​ការ​ដឹកនាំ​ប្រទេស​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បន្ត​រក្សា​បាន​សុខ​សន្តិភាព​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ស្ថេ​រ​ភាព​នយោបាយ ការពារ​របប​រាជា​និយម ធានា​បាន​លំនឹង​សេដ្ឋកិច្ច ពិសេស​គ្រប់គ្រង បង្ការ​ទប់ស្កាត់​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ជំងឺ​កូ​វី​ដ​-១៩ និង​ចូលរួម​គាំទ្រ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣​នេះ ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *