Breaking News

សម្តេចតេជោ ហ៊ុន សែន សូមឱ្យប្រជាពលរដ្ឋភ្ជាប់ជាមួយបណ្តាញសង្គមទាំង៣ របស់សម្តេច គឺ Telegram, Twitter និង TikTok

 ភ្នំពេញ៖  តាមបណ្តាញសង្គម សម្តេចតេជោ បានសរសេរថា “បងប្អូនជនរួមជាតិ! ពេលមុន បងប្អូនស្វែងរកការផ្តល់ព័ត៌មាន ឬរកការជួយពីខ្ញុំតាមរយៈហ្វេសបុក។ ពេលនេះ ខ្ញុំបញ្ចប់ការប្រើហ្វេសបុកដោយខ្លួនឯង ដោយងាកទៅប្រើតេឡេក្រាម ធ្វីសធឺ តិកតុក (Telegram, Twitter, TikTok) ជំនួសវិញ។

ដើម្បីទទួលបានព័ត៌មានពីខ្ញុំ ផ្តល់មតិឲ្យខ្ញុំ ឬស្នើសុំឲ្យខ្ញុំជួយសូមបង្កើតប្រសិនមិនទាន់មាន និងសូមភ្ជាប់ជាមួយបណ្តាញទាំង ៣ខាងលើនេះរបស់ខ្ញុំ។ បណ្តាញទាំង៣ ខ្ញុំបើកឲ្យចូលមានមតិបានគ្រប់បណ្តាញ។

ខ្ញុំសូមឲ្យគ្រប់ស្ថាបន័ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលធ្លាប់មានក្រុមតាមដានផេកហ្វេកបុករបស់ខ្ញុំ ទៅតាមដានគណនី Telegram, Twitter, TikTok របស់ខ្ញុំវិញ ព្រោះមតិប្រជាជនមាននៅតាមបណ្តាញទាំង៣នេះ។

បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុក តែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះគឺ Telegram, Twitter ,TikTok”៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *