Breaking News

រដ្ឋមន្ត្រីការបរទេស៖ ក្រុមហ៊ុនមីនេបៀមីត្សូមី បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ម្សិលមិញបានអនុញ្ញាតជូន លោក Yoshihisa Kainu ma ប្រធាន/អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (Mine beaMi tsumi) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន មីនេបៀមីត្សូមី ដែលបានចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា តាមរយៈការផ្តល់ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងបានអបអរសាទរ ចំពោះការជោគជ័យរបស់ក្រុមហ៊ុន មីនេបៀមីត្សូមីក្នុងការ ពង្រីកអាជីវកម្មនៅកម្ពុជា៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *