Breaking News

កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង៣០រសៀលថ្ងៃទី ២៧ខែវិច្ឆិកាឆ្នាំ ២០២១ ស្ថិតនៅចំណុចម្ដុំឡូ៥ផ្លូវបេតុងភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាតលខ្លួនមានឈ្មោះ​ ប៉េង​ ហៀង​ អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ​ ស្នាក់បន្ទប់ជួល​ ភូមិដំណាក់ធំ១. សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។ 

ចំណែកនារីរងគ្រោះមានឈ្មោះ​ សាន​ ធីវី​ អាយុ២៧ឆ្នាំមុខរបរកម្មការនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួកកន្លែងកេីតហេតុ។ 

បើតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុរូបគេបានចេញពីធ្វើការរោងចក្រនិងបានជិះម៉ូតូម៉ាកBeATពណ៌ក្រហមលាយស​ មកទុកនៅក្រោមបន្ទប់ដោយមិនបានចាក់សោករទេ​ ដោយគិតថាទុកចោលរាប់ឆ្នាំហើយមិនដែលបាត់អីផង ពេលទុកម៉ូតូរួចហើយរូបគេក៏បានឡើងទៅលើបន្ទប់ជាន់ទីមួយមួយសន្ទុះក្រោយមកស្រាប់ប្អូនប្រុសរបស់នាងឃើញជនសង្ស័យខាងលើបានបណ្ដើរម៉ូតូចេញពីផ្ទះ​ ហេីយបានស្រែកថាចោរៗផ្អេីលដល់អ្នកនៅបន្ទប់ជួលបន្ទប់ក្បែរគ្នានិងប្រជាពលរដ្ឋក៏បានដេញចាប់ជនសង្ស័យហើយរូចក៏បានស្វាគមន៍ម្នាក់មួយដៃមួយជើងនិងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ដើម្បីយកជនសង្ស័យមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ និងបានកសាងសំណុំរឿងបញ្ជនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRN

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន

Leave a Reply

Your email address will not be published. Required fields are marked *