កណ្តាល៖ នាព្រឹក ថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ និង សហការី មន្រ្តីរាជការក្រោមឱវាទ បានចុះសាកសួរសុទុក្ខ នាំយកថវិកា និងសម្ភារៈឧបត្ថម្ភរបស់សមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនពលី ឈ្មោះ ហ៊ល ហ៊ាង ស្ថិតនៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
ក្នុងនោះផងដែរសម្ភារៈឧបត្ថម្ភរួមមាន ៖
អង្ករ ៥០គីឡូ ,ទឹកសុទ្ធ ១កេស, មី ១កេស, ទឹកក្រូច ១កេស, ត្រីខ ១យួរ ,ថវិកា ៤លានរៀល ៕ដោយ៖ ហួត ម៉េងហួ