Breaking News

លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចុះសាកសួរសុទុក្ខ នាំយកថវិកា និងសម្ភារៈឧបត្ថម្ភរបស់សមាគមអតីតយុទ្ធជនកម្ពុជា

កណ្តាល៖ នាព្រឹក ថ្ងៃ​សុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង រួមជាមួយ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ និង សហការី មន្រ្តីរាជការក្រោមឱវាទ បានចុះសាកសួរសុទុក្ខ នាំយកថវិកា និងសម្ភារៈឧបត្ថម្ភរបស់សមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនពលី ឈ្មោះ ហ៊ល ហ៊ាង ស្ថិតនៅភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ក្នុងនោះផងដែរសម្ភារៈឧបត្ថម្ភរួមមាន ៖ 

អង្ករ ៥០គីឡូ ,ទឹកសុទ្ធ ១កេស, មី ១កេស, ទឹកក្រូច ១កេស, ត្រីខ ១យួរ ,ថវិកា ៤លានរៀល ៕ដោយ៖ ហួត ម៉េងហួ

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃ

Leave a Reply

Your email address will not be published. Required fields are marked *