កណ្តាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល រួមជាមួយលោក ឈួន កែវ ជំនួយការផ្ទាល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្កកណ្តាល និងលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុកស្តីទី ព្រមទាំងសហការី មន្រ្តីរាជការក្រោមឱវាទ និងប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានអញ្ជេីញចូលរួមក្នុងពិធីបុណ្យ “កឋិនទានសាមគ្គី” ដេីម្បីដង្ហែ “ត្រៃធំ” និងគ្រឿងបរិក្ខារជាបរិវារកឋិន វេរប្រគេនចំពោះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តពោធិ៍លាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសកុសលផលបុណ្យ ប្រគេនជូន លោកតា លោកយាយ ពុទ្ធបរិស័ទ និងមន្រ្តីរាជការទាំងអស់ សូមទទួលបានមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖ ហួត ម៉េងហួ